Friday, June 20, 2025
[the_ad_group id="102"]

Rodrygo ទំនងបើកចិត្តដើរចេញពីក្លិប ចំពេល R.Madrid ចង់បានខ្សែប្រយុទ្ធថ្មី

Rodrygo ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​ចិត្ត​ក្នុងការចាក​ចេញ​ពីក្លិប Real Madrid ចំពេលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងទទួលបានការអារម្មណ៍ពី Paris Saint-Germain (PSG), Arsenal និង Manchester United ។

ជាការពិត Rodrygo បានបង្ហាញនៅក្នុងការប្រកួតទាំង ១០ របស់ R.Madrid នៅរដូវកាលនេះ ដោយក្នុងនោះគេបានចូលលេងជម្រើសដំបូង ៩ លើក។ ប៉ុន្តែតាមមើលទៅគេ បានដឹងច្បាស់រួចមកហើយថា Real Madrid នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅឆ្នាំក្រោយ ដែលនឹងអាចប៉ះពាល់ដល់តំណែងលេងរបស់គេនៅក្នុងក្រុម។

យោងតាមរបាយការណ៍ជាច្រើន បានបង្ហាញថាក្លិបយក្សអេស្ប៉ាញ កំពុងចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ Napoli កីឡាករ Victor Osimhen និងតារាឆ្នើម PSG កីឡាករ Kylian Mbappe ដើម្បីយកមកចាប់ដៃគូក្នុងតំបន់ប្រយុទ្ធជាមួយ Vinicius Junior ។ ហើយក្នុងស្ថានភាពបែបនេះ Rodrygo អាចនឹងបាត់បង់តំណែងនៅជម្រើសដំបូងមិនខាន។

ដូច្នេះហើយទើប Rodrygo មានឆន្ទៈក្នុងការវាយតម្លៃស្ថានភាពរបស់ខ្លួន នៅរដូវកាលនេះ និងធ្វើការសម្រេចចិត្តនៅរដូវក្តៅឆ្នាំក្រោយ ខណ:ពេលដែលគេក៏បាន​ឈាន​ចូល​ដល់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​បច្ចុប្បន្នរបស់ខ្លួន នៅ​កីឡដ្ឋាន Santiago Bernabeu ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]