Rodrygo ត្រូវបានគេរាយការណ៍ថាបានបើកចិត្តក្នុងការចាកចេញពីក្លិប Real Madrid ចំពេលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងទទួលបានការអារម្មណ៍ពី Paris Saint-Germain (PSG), Arsenal និង Manchester United ។
ជាការពិត Rodrygo បានបង្ហាញនៅក្នុងការប្រកួតទាំង ១០ របស់ R.Madrid នៅរដូវកាលនេះ ដោយក្នុងនោះគេបានចូលលេងជម្រើសដំបូង ៩ លើក។ ប៉ុន្តែតាមមើលទៅគេ បានដឹងច្បាស់រួចមកហើយថា Real Madrid នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅឆ្នាំក្រោយ ដែលនឹងអាចប៉ះពាល់ដល់តំណែងលេងរបស់គេនៅក្នុងក្រុម។
យោងតាមរបាយការណ៍ជាច្រើន បានបង្ហាញថាក្លិបយក្សអេស្ប៉ាញ កំពុងចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ Napoli កីឡាករ Victor Osimhen និងតារាឆ្នើម PSG កីឡាករ Kylian Mbappe ដើម្បីយកមកចាប់ដៃគូក្នុងតំបន់ប្រយុទ្ធជាមួយ Vinicius Junior ។ ហើយក្នុងស្ថានភាពបែបនេះ Rodrygo អាចនឹងបាត់បង់តំណែងនៅជម្រើសដំបូងមិនខាន។
ដូច្នេះហើយទើប Rodrygo មានឆន្ទៈក្នុងការវាយតម្លៃស្ថានភាពរបស់ខ្លួន នៅរដូវកាលនេះ និងធ្វើការសម្រេចចិត្តនៅរដូវក្តៅឆ្នាំក្រោយ ខណ:ពេលដែលគេក៏បានឈានចូលដល់រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន នៅកីឡដ្ឋាន Santiago Bernabeu ផងដែរ៕