Monday, June 23, 2025
[the_ad_group id="102"]

Sancho បង្ហើកគម្រោងចង់វិលត្រលប់ទៅក្លិបចាស់វិញ នៅខែមករាខាងមុខ

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Jadon Sancho ត្រូវបានគេរាយការណ៍មកថាចង់វិលត្រឡប់ទៅកាន់ក្លិប Borussia Dortmund វិញ នៅពេលទីផ្សារដោះដូរកីឡាករ បើកឡើងវិញ ក្នុងខែមករា ខាងមុខ។

ជាក់ស្តែង កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុម Man United បន្ទាប់ពីមានភាពរកាំរកូសជាមួយអ្នកចាត់ការ ក្រុមលោក Erik ten Hag ដោយសារតែ​ឥរិយាបថ​មិនល្អរបស់គេ អំឡុងពេលហ្វឹកហាត់។

ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងនោះឡើយ ខណ:របាយការណ៍ថ្មីៗនេះ បានអះអាងថា Sancho អាចនឹងចាកចេញពីក្រុមបិសាចក្រហម នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

មិនតែប៉ុណ្ណោះ​ ប្រភពពី 90min បានអះអាងទៀតថា Sancho សង្ឃឹមថាគេអាចនឹងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Dortmund វិញ ដែលជាកន្លែងគេបានចំណាយពេល ៤ ឆ្នាំមុនពេលចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០២១។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថាមានក្លិបអាល្លឺម៉ង់មួយចំនួន កំពុងបង្ហាញចំណាប់អារម្មណ៍ ប៉ុន្តែ Sancho កំពុងផ្តល់អាទិភាពពិសេសក្នុងការវិលត្រឡប់ទៅកាន់ Dortmund វិញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]