បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយ ក្លឹបអ៊ីតាលី Napoli កំពុងពិចារណាចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរបស់ក្លឹប Arsenal គឺ Gabriel Jesus មកបំពេញកន្លែង Victor Osimhen ដែលមានចចាមអារ៉ាមអាចចាកចេញពីទ្រនំក្លឹបនៅ Serie A នាខែមករា ទីផ្សារដោះដូររដូវរងា ឆ្នាំ ២០២៤។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា មានភាគរយកៀកដល់ការចែកផ្លូវ បន្ទាប់តែកើតភាពរកាំរកូសនៃការបង្ហោះវីដេអូលើ TikTok ពាក់ព័ន្ធអំពីក្លឹបអ៊ីតាលី ហើយជាលទ្ធផលថ្នាក់លើក្លឹបពិតជាចង់រកអ្នកមកជំនួសកីឡាករវ័យ ២៤ ឆ្នាំ ជាជាងរក្សាវត្តមានរបស់គេ ដ្បិតបើដឹងថាគុណភាព រាប់ជាកំពូលកីឡាករមួយរូប។
នេះរដូវកាលមុន Osimhen រកបានដល់ទៅ ២៦ គ្រាប់ ជាចំណែកធំជួយក្លឹប Napoli លើកពាន Serie A យ៉ាងណាចូលរដូវកាលថ្មីកំពុងដំណើរការក្លឹបក៏មើលឃើញ កីឡាករប្រេស៊ីល Jesus ដែលមិនជាចំណែកសំខាន់នៅ Arsenal សក្តិសមនឹងមកបំពេញកន្លែងចន្លោះខាងមុខ។
គួរឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីលបានជួបបញ្ហារបួសច្រើននៅរដូវកាលដំបូង ឲ្យកាំភ្លើងធំ តែក៏បន្តអាចរកបាន ១១ គ្រាប់ នៅ ២៦ ប្រកួតសរុបក្នុងក្របខ័ណ្ឌ Premier League។ ក្រៅពី Jesus ក្លឹបខាងលើក៏ដាក់គោលដៅលើអ្នកឯទៀតដូចជាខ្សែប្រយុទ្ធ Alvaro Morata នៃក្លឹប Atletico Madrid និង Jonathan David នៃក្លឹប Lille៕