អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងត្រូវបានគេគេផ្តល់ឱកាស ដើម្បីវិលត្រលប់មកលេងនៅក្នុងក្របខ័ណ្ឌ Premier League សារជាថ្មីម្តងទៀត។
នេះបើយោងតាមរបាយការណ៍ពី El Nacional ដែលបានរាយការណ៍មកថា តារាឆ្នើមរបស់ក្រុម Al-Nassr ត្រូវបានគេជូនដំណឹងថារូបគេ អាចចូលរួមជាមួយក្លិប Newcastle United នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅខែមករា ឆ្នាំក្រោយ។
គួរឱ្យដឹងថា Ronaldo បានចាកចេញពី Man United ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលដែលកិច្ចសន្យារបស់គេជាមួយក្លិបផុតសុពលភាព និងបន្ទាប់មកបានសម្រេចផ្ទេរទៅចូលរួមជាមួយក្លិបយក្សរបស់អារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងខែមករា ឆ្នាំ ២០២៣ ។
ចាប់តាំងពីនោះមក Ronaldo ហាក់បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង ហើយឥឡូវនេះ ក្លិប Newcastle United ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយម្ចាស់ក្លិប Al-Nassr ផងនោះ ត្រូវបានគេរាយការណ៍ថាចង់នាំយកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ៕