ក្នុងរយៈពេល១២ខែចុងក្រោយ មានលេចឮដំណឹងចចាមអារ៉ាម ពាក់ព័ន្ធនឹងខ្សែបម្រើ Rodrigo de Paul ជាមួយនឹងក្លិបនៅអ៊ីតាលី ខណៈសារព័ត៌មាន Tuttosport បានរាយការណ៍ថា ក្លិប Juventus មានបំណងចង់នាំយករូបគេទៅចូលរួមក្នុងទីផ្សារខែមករាខាងមុខ។
ក្លិបសេះបង្កង់ បានត្រៀមក្នុងការដាក់សំណើផ្ទេរ De Paul ពីក្លិប Atletico Madrid ក្នុងការខ្ចីជើង ហើយមានជម្រើសក្នុងការទិញផ្ដាច់។
ប្រភពខាងលើ ក៏បានអះអាងថា ប្រសិនបើ De Paul ត្រូវបានអនុញ្ញាតឱ្យចាកចេញពី Atletico នោះក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ នឹងផ្ទេរយក ខ្សែបម្រើអេស្ប៉ាញ Fabian Ruiz ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Paris Saint-Germain៕