គ្រូបង្វឹករបស់ក្លិប Real Madrid លោក Carlo Ancelotti បាននិយាយថាខ្សែបម្រើ Jude Bellingham អាចនឹងរកបានដល់ទៅ ២៥ គ្រាប់ នៅក្នុងរដូវកាលនេះ បន្ទាប់ពីគេបានរួមចំណែកក្នុងជ័យជម្នះទៅលើ Barcelona កាលពីយប់មិញ។
ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយឱ្យ Madrid រកបានបីពិន្ទុពេញពីការប្រកួត El Clasico ដោយលទ្ធផល ២–១ នៅឯទឹកដីរបស់ក្រុម Barca ។
យ៉ាងណាមិញ ចំពោះគ្រាប់បាល់បញ្ចូលទីនេះ បានធ្វើឱ្យកីឡាករវ័យ ២០ ឆ្នាំរូបនេះ អាចនរកគ្រាប់បាល់បាន ១៣ គ្រាប់រួចមកហើយ ក្នុងការបង្ហាញខ្លួន ១៣លើកសម្រាប់ក្រុម Real Madrid ក្នុងរដូវកាលនេះ។
មិនតែប៉ុណ្ណោះ ដោយថ្លែងបន្ទាប់ពីជំនួប El Clasico លោក Ancelotti បាននិយាយថា អតីតកីឡាកររបស់ក្រុម Birmingham City រូបនេះ មានសមត្ថភាពក្នុងការបន្តរកគ្រាប់បាល់បានរហូតដល់ ២៥ គ្រាប់ សម្រាប់ក្លិប នៅរដូវកាលនេះ។
មិនតែប៉ុណ្ណោះ លោក Ancelotti បាននិយាយថា ៖ “Bellingham អាចរកគ្រាប់បាល់បាន ២០ ឬ ២៥ គ្រាប់ ប៉ុន្តែយើងរំពឹងលើខ្សែប្រយុទ្ធដូចជា Vinicius , Rodrygo ថានឹងអាចរកបានគ្រាប់បាល់ច្រើនជាង” ៕