Sunday, June 22, 2025
[the_ad_group id="102"]

Romario ​អត់​ពេញចិត្ត​ឲ្យ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល ចាត់តាំង Ancelotti ដឹកនាំ​បន្ទាប់

អតីត​វីរបុរស​ប្រេស៊ីល​លោក Romario បាន​បង្ហាញ​ការ​រិះគន់​ចំពោះ​ចំណាត់ការ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ដែល​កំពុង​រៀបចំ​ចាត់តាំង​អ្នកចាត់ការ​ក្លឹប Real Madrid គឺ​លោក Carlo Ancelotti ឲ្យ​ចូល​ដឹកនាំ​ជម្រើស​ជាតិ​ឈុត​ធំ​នា​ពេលវេលា​បន្ទាប់ ល្បាក់​ឆ្នាំ ២០២៤ ខាង​មុខ។

នេះ​តាម​ផែនការណ៍​គឺ Ancelotti នឹង​មក​បំពេញ​កន្លែង Fernando Diniz ជា​គ្រូ​បណ្តោះអាសន្ន​សព្វថ្ងៃ​របស់​ក្រុម​សាំបា ល្បាក់​រដូវ​ក្តៅ​ឆ្នាំ ២០២៤ ពោល​គឺ​បញ្ចប់​រដូវ​កាល តែ Romario ជា​ជើង​ចាស់ ធ្លាប់​រក​បាន ៥៥ គ្រាប់ នៅ ៧១ ប្រកួត​ឲ្យ​ជម្រើស​ជាតិ ក៏​ជា​អ្នក​ឈ្នះ World Cup ឆ្នាំ ១៩៩៤ បាន​ប្រឆាំង​ដាច់អហង្ការ​តែ​ម្តង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Romario ប្រាប់​ទៅ​កាសែត O Globo យ៉ាង​ដូច្នោះ​ថា៖ “តាម​ពិត​ទៅ​ដំបូង​ខ្ញុំ​ចង់​អបអរ​ដល់ Ednaldo [Rodrigues] ដែល​ជា​ប្រធាន​សហព័ន្ធ CBF បាន​ជ្រើសរើស Diniz យ៉ាង​ល្អ​ក្នុង​ការ​ដឹកនាំ​ចុងក្រោយ គេ​ជា​អ្នកចាត់ការ​ដ៏​ល្អ​ម្នាក់ តែ​គេ​មិន​ទាន់​ទទួល​បាន​ពេលវេលា​គ្រប់គ្រាន់​ជាមួយ​ការ​ដឹកនាំ​ជម្រើស​ជាតិ​ដូច​នៅ​ក្លឹប​ទេ ក៏​ប៉ុន្តែ​យ៉ាង​ណា​នៅ​តែ​អាច​ផ្សះផ្សា​កីឡាករ​រួបរួម​គ្នា”។

លោក​បន្ត៖ “នៅ ២ ប្រកួត​ចុងក្រោយ គាត់​ដឹកនាំ​ទទួល​លទ្ធផល​ស្មើ ១ ចាញ់ ១ គ្មាន​នរណា​តែងតែ​អាច​ឈ្នះ​រហូត​ទេ តែ​ខ្ញុំ​អាច​និយាយ​ថា យោបល់​របស់​ខ្ញុំ​ស្មោះត្រង់​ទៅ​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ដ៏​ល្អ​ហើយ​របស់ Diniz គ្មាន​អ្វី​ត្រូវ​មក​ចាត់តាំង Ancelotti ទេ ខ្ញុំ​ចង់​បាន Diniz នៅ​ដឹកនាំ​ដល់​ទី​បញ្ចប់”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]