Sunday, June 22, 2025
[the_ad_group id="102"]

Zidane ស្ថិតនៅក្នុងចំណោមបេក្ខភាព Man Utd ចង់នាំមកជំនួសតំណែង Ten Hag

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិបបិសាចក្រហម Manchester United ឥឡូវនេះ កំពុងធ្វើការពិចារណាជុំវិញការរកអ្នកមកជំនួសតំណែងរបស់លោក Erik ten Hag ។

ជាការពិតណាស់ លោក Ten Hag បច្ចុបន្ន កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពីក្រុម Man United បានរងការបរាជ័យមួយផ្សេងទៀត នៅទឹកដី Old Trafford កាលពីថ្ងៃពុធ ដោយត្រូវបានទម្លាក់ចេញពីពានរង្វាន់ Carabao Cup ក្រោមថ្វីជើងរបស់ Newcastle ។

ហើយឥឡូវនេះ យោងទៅតាមកាសែត The Times បានបង្ហាញថា ក្លិប Man United កំពុងពិចារណារកអ្នកថ្មី មកជំនួស Ten Hag នៅពេលដែលថ្នាក់ដឹកនាំរបស់ក្លិប ក៏កំពុងសម្លឹងឃើញជម្រើសសក្តិសមមួយចំនួន នៅក្នុងចិត្តរួចហើយផងដែរ។

ប្រភពដដែលនេះ ​បាន​អះអាងទៀត​ថា​គ្រូបង្វឹក​របស់ក្លិប Sporting គឺលោក Ruben Amorim និង Zinedine Zidane បានក្លាយជាបេក្ខភាពកំពូលពីររូប ដែលក្លិប Man Utd កំពុង​ពិចារណា​យកមកដឹកនាំក្រុមរបស់ខ្លួន។

ជម្រាបជូនផងដែរថា ចំពោះ Zidane បានឈប់ពីការងារ ចាប់តាំងពីលោកបានចាកចេញពី Real Madrid ក្នុងខែឧសភា ឆ្នាំ ២០២១ មក ហើយកាលពីឆ្នាំមុនបុរសសញ្ជាតិបារាំងរូបនេះ ធ្លាប់បានបដិសេធសំណើពីក្រុម Man Utd ម្តងរួចមកហើយ ដោយសារតែលោកមិនសូវស្ទាត់និយាយភាសាអង់គ្លេស ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]