Saturday, June 21, 2025
[the_ad_group id="102"]

Sancho ហាក់ចង់បន្តនៅ PL ចំពេលក្លិប Spurs កំពុងបង្ហាញចំណាប់អារម្មណ៍

កីឡាករ Jadon Sancho ត្រូវបានគេរាយការណ៍មកថា ចង់បន្តស្នាក់នៅក្របខ័ណ្ឌ Premier League បន្តទៀត ចំពេលក្លិប Tottenham Hotspur កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង។

ជាការពិតណាស់ អនាគតរបស់ Sancho នៅក្លិប Manchester United ហាក់នៅមិនទាន់ដោះស្រាយចេញនៅឡើយ ខណ:ខ្សែប្រយុទ្ធរូបនេះ មិនបានបង្ហាញខ្លួនឱ្យក្លិប Man Utd តាំងពីចុងខែសីហាមក ក្រោយមានជម្លោះជាមួយអ្នកចាត់ការក្រុម។

មិនតែប៉ុណ្ណោះ Sancho ត្រូវបានគេរំពឹងទុកថានឹងអាចចាកចេញពី Old Trafford ក្នុងខែមករា ដោយក្លិប Borussia Dortmund ចង់បានរូបគេមកវិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង ខណៈពេលដែលទាំង Juventus និង Barcelona ក៏ត្រូវបានគេនិយាយថា បានបង្ហាញការចាប់អារម្មណ៍ផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមរបាយការណ៍ពី Calciomercato បានអះអាងថា ជម្រើសដំបូងរបស់ Sancho គឺចង់បន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League បន្តទៀត ខណ:ការផ្ទេរទៅកាន់ក្លិបនៅក្នុងទីក្រុងឡុងដ៏ ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងចិត្តរបស់កីឡាកររូបនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]