Sunday, June 22, 2025
[the_ad_group id="102"]

កំពុង​ពេញ​ល្អ ឥឡូវ James Maddison ​របួស​ត្រូវ​សម្រាក​រយៈ​ពេល​យូរ

អ្នកចាត់ការ​ទើប​ឈ្នះ​ពាន​គ្រូ​ល្អ​បំផុត​ប្រចាំ​ខែ​តុលា ជា​ពាន​ទី​បី ជាប់​គ្នា លោក Ange Postecoglou បាន​ទម្លាយ​ថា ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur នឹង​ត្រូវ​អវត្តមាន​ចំណែក​សំខាន់ James Maddison និង Micky van de Ven ដល់​ល្បាក់​ដើម​ឆ្នាំ​ថ្មី ២០២៤ ពោល​ត្រូវ​សម្រាក​ពី​ទីលាន​ជិត​ពីរ​ខែ​ឯ​ណោះ។

នេះ​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់ Van de Ven គេ​ជួប​របួស​សរសៃ​ពួរ ដូច​គ្នា​នឹង Maddison ជួប​របួស​ក​ជើង​នៅ​ប្រកួត​តែ​មួយ​ថ្ងៃ​មុន បរាជ័យ​ ៤-១ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​តោ​ខៀវ Chelsea។ បើ​តាម​ការ​បញ្ជាក់​ច្បាស់​ពី​គ្រូ របួស​អ្នក​ទាំង​ពីរ​ត្រូវ​សម្រាក​ច្រើន​ខែ ហើយ​រំពឹង​ដល់​ឆ្នាំ​ថ្មី ទើប​ត្រលប់​មក​វិញ​ទាន់។

អំពី​ស្ថានភាព​ពេល​នេះ ត្រូវ​ជាប់​ពិន័យ​កាត​ទាំង​ជើង​ក្រោម Cristian Romero ដល់​ខែ​ក្រោយ​ផង ម្ល៉េះ​វា​កាន់​តែ​ស្មុគស្មាញ​ហើយ សម្រាប់​មាន់​ខ្នាយ​មាស ដែល​កំពុង​ធ្លាក់​មក​ឈរ​លេខ ២ នៅ Premier League។ ទោះ​បី​ចាញ់​ត្រឹម​ ១ ពិន្ទុ​ធៀប​នឹង Manchester City តែ​មើល​ស្ថានភាព​កំពុង​ប្រទះ ពិត​ជា​ពិបាក​នឹង​ស្រោចស្រង់។

ធំ​បំផុត​នោះ​គឺ Maddison ត្រង់​កីឡាករ​វ័យ ២៦ ឆ្នាំ ដូច​បាន​ឃើញ​មួយ​រយៈ​ចុង​ក្រោយ​សកម្ម​ខ្លាំង​ណាស់ ដោយ ១២ ប្រកួត អាច​រក​បាន​ដល់​ទៅ ៣ គ្រាប់​និង Assist ៥ លើក​ឯ​ណោះ។ ប្រកួត​របស់ Spurs ​នៅ​សប្តាហ៍​នេះ មុន International Break គឺ​ត្រូវ​ប៉ះ Wolves នៅ​ក្រៅ​ទឹកដី នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]