Sunday, June 22, 2025
[the_ad_group id="102"]

Man City សម្លឹងឃើញ James ជាអ្នកស្នងតំណែងរយ:ពេលវែងរបស់ Walker

ក្លិប Manchester City ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងឃើញខ្សែការពាររបស់ក្រុមតោខៀវ Chelsea កីឡាករ Reece James ជាអ្នកស្នងតំណែងរយ:ពេលវែងរបស់កីឡាករ Kyle Walker ។

ជាការពិតណាស់អនាគតរបស់ Walker នៅកីឡដ្ឋាន Etihad ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះឡើយ ចាប់តាំងពីដើមឆ្នាំនេះមក នៅពេលដែលលោក Pep Guardiola បានប្រើប្រាស់ John Stones មកឱ្យលេងក្នុងតួនាទីជាខ្សែការពារស្តាំជំនួស។

ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន The Independent បាបនរាយការណ៍មកថា James កំពុងស្ថិតក្នុងជាបេក្ខភាពសំខាន់ ក្នុងាករមកជំនួសតំណែងរបស់ Walker​ នៅពេលដែលអ្នកចាត់ការក្រុមលោក Pep ក៏ត្រូវបានគេដឹងថាជាអ្នកគាំទ្ររបស់កីឡាកររូបនេះផងដែរ។

ជម្រាបជូនផងដែរថា James ហាក់បានបង្ហាញាភាពលេចធ្លោយ៉ាងខ្លាំង ក្នុងរយ:ពេលចុងក្រោយនេះ ដោយបានលេងតំណាងឱ្យក្លិប Chelsea ចំនួន ១៥២ ប្រកួត រកបាន ១១គ្រាប់ និង assist ២០ លើក ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]