Sunday, June 22, 2025
[the_ad_group id="102"]

គ្រូ Bayern ថា​បើក​ទ្វារ​ទទួល Mbappe ជា​និច្ច ឲ្យ​តែ​កីឡាករ​ព្រម​មក

ស្ថានភាព​របស់​យុវជន​ឆ្នើម​បារាំង Kylian Mbappe មើល​ទៅ​ត្រូវ​អូស​បន្លាយ​ដល់​អស់​កុងត្រា​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ​នោះ​ឯង បន្ទាប់​តែ​មិន​មាន​ដំណឹង​វិជ្ជមាន​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អាណាព្យាបាល​សព្វថ្ងៃ Paris Saint-Germain។

ក្លឹប​ជា​ច្រើន​ហាក់​ដាក់​គោលដៅ​មក​លើ​ខ្សែ​ប្រយុទ្ធ​​វ័យ ២៤ ឆ្នាំ នេះ​រួម​ទាំង​អតីត​គ្រូ​ចាស់​លោក Thomas Tuchel ដែល​កំពុង​ដឹកនាំ​ក្លឹប Bayern Munich សព្វថ្ងៃ​ផង​ដែរ។ ប្រាប់​ទៅ​កាសែត Canal+ គ្រូ​សញ្ជាតិ​បារាំង លើក​ឡើង៖ “Mbappe គេ​នឹង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ឥត​គិត​ថ្លៃ​នៅ​ឆ្នាំ​ក្រោយ? ជា​ការ​ពិត គេ​នឹង​មក​លេង​ឲ្យ​ពួក​យើង Kylian គឺ​ជា Kylian គេ​ឈ្លាសវៃ​ណាស់​កីឡាករ​ម្នាក់​នេះ”។

លោក​បន្ត៖ “ពួក​យើង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា បើ​គេ​ចង់​មក​ចូលរួម​នៅ Bayern ខ្ញុំ​នឹង​ព្រម នឹង​ទទួល​យក​គេ​មក​ចូលរួម ហើយ​បើ​គេ​ចង់​ទទួល​បាន​អ្វី​មួយ ក៏​គេ​នឹង​ទទួល​បាន​វា​ដែរ”។ គួរ​ឲ្យ​ដឹង​ថា ម្ចាស់​អាវ​លេខ ៧ ក៏​បន្ត​ធ្វើ​ព្យុះភ្លៀង​ជាមួយ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស តាម​រយៈ​ការ​បង្ហាញ​ខ្លួន​សរុប ១៥ ប្រកួត រក​បាន ១៥ គ្រាប់​និង Assist ១ លើក។

គោលដៅ​ចាស់​ជាមួយ Real Madrid ហាក់​ត្រូវ​បាន​កាត់​ផ្តាច់​បន្ទាប់​ចែចូវ ២ ឆ្នាំ​មិន​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្លឹង​ការ​ផ្ទេរ​ទៅ​ទ្រនំ​បន្ទាប់​អាច​ជា Man United ក្នុង​ចចាមអារ៉ាម​ប្រជែង​រវាង Bayern នោះ​ឯង។ ផ្ទុយ​មក​វិញ​ខាង​អធិរាជ​ស ហាក់​បត់​គោលដៅ​សម្លឹង​ចង់​បាន Erling Haaland របស់ Man City ជំនួស៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]