Sunday, June 22, 2025
[the_ad_group id="102"]

Bayern ចាប់អារម្មណ៍ចង់ទាញយក Varane ទៅលេងនៅទឹកដីអាល្លឺម៉ង់

ក្លិប Bayern Munich ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងមានចំណាប់អារម្មណ៍ក្នុងការដាក់សំណើរផ្តល់ជូនខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United ក្នុងទីផ្សារដោះដូរនាពេលខាងមុខ។

ជាការពិតណាស់ គ្រូបង្វឹកលោក Thomas Tuchel នៅតែមានបំណងចង់នាំយកជម្រើសខ្សែការពារថ្មី មកពង្រឹងក្រុមរបស់ខ្លួន បន្ទាប់ពីខកខាន ក្នុងការចុះហត្ថលេខាលើគោលដៅសំខាន់ៗមួយចំនួន កាលពីអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ។

ហើយឥឡូវនេះ បើយោងតាម Sky Sport Deutschland បានអះអាងថា ក្លិប Bayern កំពុងរៀបចំផែនការមួយចំនួន ក្នុងការទាក់ទាញខ្សែការពារ Varane នៅក្នុងទីផ្សារដោះដូរនាខែមករាខាងមុខ។

ជុំវិញការចាប់អារម្មណ៍នេះ ត្រូវបានកើតឡើង នៅពេលកីឡាករសញ្ជាតិបារាំង មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្ថិតនៅក្នុងជម្រើស​ដំបូង​របស់លោក Erik ten Hag ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Man United នោះឡើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]