Sunday, June 22, 2025
[the_ad_group id="102"]

Muller កំពុងក្លាយជាគោលដៅថ្មីរបស់ក្រុម​ Man Utd ក្នុងទីផ្សារដោះដូរខាងមុខ​

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា​កំពុងបើកចំហរលទ្ធភាពក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Thomas Muller ក្នុងទីផ្សារដោះដូរខែមករាខាងមុខ។

ជាការពិតណាស់ ក្នុងរយ:ពេលចុងក្រោយនេះ​ ក្លិប Man United ហាក់បីដូចជាចង់បានជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម​ ដោយត្រូវបានភ្ជាប់ទំនាក់ទំងយ៉ាងខ្លាំង​ ជាមួយកីឡាករ Antoine Griezmann ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ​ បានចេញមុខដើម្បីធ្វើការបដិសេធវិញ​ និងបានបញ្ជាក់ថាគេចង់បញ្ចប់អាជីពរបស់ខ្លួន​ ជាមួយក្លិប AT Madrid តែម្តង។

ហើយឥឡូវនេះ​ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Bild បានបង្ហាញឲ្យដឹងថា ក្លិប Man Utd កំពុងសម្លឹងឃើញគោលដៅថ្មីហើយ​ ជាមួយនឹងខ្សែប្រយុទ្ធ Muller ដែលកំពុងមានការសង្ស័យចំពោះអនាគតរបស់ខ្លួន​ នៅក្លិប Bayern។

ទោះបីជាមានឈ្មោះថាជាជើងខ្លាំងម្នាក់​ របស់ Bayern ក៏ដោយក៏ពេលវេលាប្រកួតរបស់ Muller ក្រោមការដឹកនាំរបស់ Thomas Tuchel បច្ចុប្បន្ននេះ​ កំពុងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង​ ជាពិសេសក្រោយការមកដល់របស់ Harry Kane តែម្តង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]