Sunday, June 22, 2025
[the_ad_group id="102"]

ត្រកូល Madrid ទាំង​ពីរ កំពុង​សម្លឹង​គោលដៅ​យុវជន​ឆ្នើម​អាហ្សង់ទីន​តែ​មួយ តម្លៃ​ ៣០ លាន​អឺរ៉ូ

បន្ទាប់​មើល​ឃើញ​ទម្រង់​ដ៏​ល្អ​របស់​យុវជន​ឆ្នើម Claudio Echeverri ​នៅ U17 World Cup ក៏​មាន​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប ហាក់​ដាក់​ក្រសែ​ភ្នែក​ចង់​ចរចា​នាំ​យក ជា​ពិសេស​ក្រោយ​ការ​ស៊ុត Hat-trick របស់​គេ​ទល់​គីឡូ​ធ្ងន់​ប្រេស៊ីល​កាល​ពី​សប្តាហ៍​កន្លង​ទៅ។

ចំណោម​នោះ​ក៏​មាន​ក្លឹប Real Madrid, Atletico Madrid ជា​ដើម រួម​ទាំង​ក្លឹប​ផ្សេង​ទៀត​ Paris Saint-Germain, Manchester City, Juventus, AC Milan, Benfica និង Inter Milan ដែល​ពេញចិត្ត​កីឡាករ​លេង​តំណែង​បម្រើ​ប្រយុទ្ធ​ខាង​លើ​ជា​ខ្លាំង ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា ៣០ លាន​អឺរ៉ូ ចេញ​ពី​ក្លឹប​អាណាព្យាបាល River Plate។

យ៉ាង​ណា​តាម​សារព័ត៌មាន Diario AS ចុះ​ផ្សាយ ក្លឹប​ក្រហម​ស AT Madrid ហាក់​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ ក្នុង​ការ​ប្រជែង​យក Echeverri។ ក៏​ប៉ុន្តែ​យើង​មាន​តែ​រង់ចាំ​មើល ដ្បិត​ការ​ប្រជែង​រវាង​ភាគី​ក្លឹប​ដទៃ​ក៏​មិន​ជា​រឿង​ងាយ​ដែរ ជុំវិញ​ការ​ថ្ពក់​សម្រេច​ជើង​ស៊ុត​បាល់​ប៉ែក​អាមេរិក​ឡាទីន​ខាង​លើ។

រំឭក​ដែរ​ថា កីឡាករ​កម្ពស់ ១,៧១ ម៉ែត្រ បាន​វិវត្ត​ចេញ​ពី​ឈុត​ថ្នាល ឡើង​មក​ឈុត​ធំ River Plate នៅ​រដូវ​ក្តៅ ឆ្នាំ ២០២៣។ គេ​ទើប​តែ​បាន​ឈរ​ជើង​នៅ​ឈុត​ធំ ៤ ប្រកួត ក៏ Assist ១ គត់ គ្រាន់​តែ​ពេល​ល្បី​ខ្លាំង គឺ​នៅ​ព្រឹត្តិការណ៍ U17 World Cup ដែល​អាហ្សង់ទីន​ត្រូវ​ប៉ះ​អាល្លឺម៉ង់ នា​វគ្គ ៤ ក្រុម​ចុង​ក្រោយ រសៀល​ថ្ងៃ​ទី ២៨ ​វិច្ឆិកា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]