Monday, June 23, 2025
[the_ad_group id="102"]

ក្លិបនៅ Premier League ជាច្រើន បញ្ជូនភ្នាក់ងារមកឃ្លាំមើល Mason Greenwood

ក្លិបនៅក្របខណ្ឌ Premier League ជាច្រើន ត្រូវបានរាយការណ៍កំពុងបញ្ជូនភ្នាក់ងារឃ្លាំមើលស្ថានការណ៍របស់ Mason Greenwood កំឡុងពេលវេលាខ្ចីជើង ដែលគេបង្ហាញខ្លួនអោយក្លិប Getafe នៅឯទឹកដីអេស្ប៉ាញ ដោយមានការភ្ញាក់ផ្អើលទៅនឹងទម្រង់ដ៏ល្អរបស់គេ។

មកដល់ Getafe នេះ Greenwood បង្ហាញខ្លួន ១០ ប្រកួតហើយអោយក្លិបនៅ La Liga និងរកបាន ២ គ្រាប់និង ចែកបាល់សម្រេចទី ៣ ផងដែរ។

រូបគេទើបតែរកបានគ្រាប់បាល់ថ្មីថ្មោង នៅប្រកួតយកឈ្នះ ២-១ ទៅលើ Almeria កន្លងទៅតាមរយៈការស៊ុតក្រៅប្រអប់ដ៏ស្អាត។

ដោយមើលឃើញភាពមិនទាន់ប្រាកដប្រជាអំពីអនាគតជាមួយ Getafe នោះ Greenwood ក៏ត្រូវបានក្លិបនៅ Premier League បញ្ជូនក្រុមឃ្លាំមើល មកសិក្សាពីគេបន្ថែមផងដែរ តែមិនមានការបញ្ជាក់ច្បាស់ថា ក្លិបណានោះទេ។

រដូវក្តៅកន្លងទៅនោះ Greenwood មានតែក្លិប ២ ប៉ុណ្ណោះនៅលីគលំដាប់ពីរអង់គ្លេសចាប់អារម្មណ៍ ហើយក្លិបនៅអ៊ីតាលី និងតួកគី។

ចំពោះការបន្ថែមចំណាប់អារម្មណ៍បែបនេះ ក៏ជឿថាតម្លៃខ្លួន និងការដំឡើងប្រាក់ឈ្នួលរបស់គេ នឹងមានការកើនឡើងជាក់ជាមិនខាន ខណៈសុពលភាពកុងត្រាសេសសល់ជាមួយ Man UTD មានរយៈពេលត្រឹមបញ្ចប់រដូវកាល ២០២៤-២៥។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]