ក្លិប Dortmund ត្រូវបានគេរាយការណ៍មកថាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រើប្រាស់កីឡាករ Donyell Malen ជាផ្នែកមួយនៃកិច្ចព្រមព្រៀដោះដូរអាចទៅរួចមួយ សម្រាប់កីឡាករ Jadon Sancho ។
ជាការពិតណាស់ អនាគតរបស់ Sancho ក្នុងពេលថ្មីៗនេះ បានស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីគេមិនបានចូលលេងឲ្យក្រុមរបស់លោក Ten Hag នោះឡើយចាប់តាំងពីខែសីហាមក។
ជុំវិញស្ថានភាពបែបនេះហើយទើបមានរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា Sancho កំពុងស្វែងរកឱកាស ដើម្បីចាកចេញពីក្លិប Man Utd នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ខណ:ពេលដែលក្លិប Dortmund ត្រូវបានគេនិយាយថា កំពុងបង្ហាញបំណងក្នុងការនាំយកគេត្រលប់ទៅកាន់ក្លិបវិញផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបអាល្លឺម៉ង់ ហាក់គ្មានលទ្ធភាពក្នុងការផ្តល់ជូនសំណើដែលមានតម្លៃ ៥០លានផោន សម្រាប់ការចុះហត្ថលេខាលើ Sancho នោះឡើយ ស្របពេលប្រភពពី The Bild បានរាយការណ៍ថា Dortmund នឹងប្រើប្រាស់កីឡាកររបស់ខ្លួន គឺ Malen ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ៕