Sunday, June 22, 2025
[the_ad_group id="102"]

Lopez ថា Xavi នឹង​ក្លាយ​ជា Sir Alex Ferguson សម្រាប់​ក្លឹប​ Barcelona

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ Barcelona បាន​ជួប​បញ្ហា​ចាត់តាំង​អ្នកចាត់ការ​រយៈ​ពេល​យូរ ជា​រួម​តែង​ដក​ចេញ​ដាក់​ចូល​ថ្មី​បន្តបន្ទាប់ រាប់​តាំង​ជំនាន់ Ernesto Valverde អស់​តំណែង​កាល​ខែ​មករា ឆ្នាំ ២០២០។ ​បន្ត​មក​នេះ ពុំ​មាន​អ្នកចាត់ការ​ណា​ដឹកនាំ​ក្លឹប​បាន​យូរ​ជាង ២ ឆ្នាំ ទើប​តែ​មក​ដល់​ Xavi Hernandez។

រាប់​ថា Xavi ជោគជ័យ ដ្បិត​បាន​ជួយ​ក្លឹប​កាន់​ពាន La Liga និង Spanish Super Cup ហើយ​តាម​ការ​ជឿជាក់​របស់​កីឡាករ​ក្នុង​ក្រុម Fermin Lopez បាន​សង្កត់​ធ្ងន់​ថា គ្រូ​សញ្ជាតិ​អេស្ប៉ាញ​រំពឹង​នឹង​អាច​ក្លាយ​ជា​ Sir Alex Ferguson នៅ​ទឹកដី Camp Nou សម្រាប់​ពេលវេលា​ត​ទៅ​មុខ។

ប្រាប់​ទៅ El 10 del Barca យុវជន​ Lopez លើក​ឡើង៖ “ខ្ញុំ​សង្ឃឹម​ថា Xavi នឹង​ក្លាយ​ជា Sir Alex Ferguson សម្រាប់​ក្លឹប Barcelona គាត់​ជា​មនុស្ស​ម្នាក់​ដែល​ផ្តល់​ភាព​ជឿ​ទុក​ចិត្ត​ដល់​ខ្ញុំ និង​ឱកាស​ឲ្យ​ខ្ញុំ​រស់នៅ​ភាព​ជា​ខ្លួន​ឯង​ពេល​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់”។

រំឭក​ថា Ferguson បាន​ចាយ​ពេល ២៧ ឆ្នាំ​ដឹកនាំ​ក្លឹប Man United ដល់​កើត​ជា​អ្នកចាត់ការ​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​ក្នុង​ប្រវត្តិសាសស្រ្ត​បាល់ទាត់។ ម្ល៉េះ​ហើយ Xavi ក៏​អាច​ធ្វើ​បាន ក្នុង​ករណី​បន្ត​តំណែង​របស់​ខ្លួន និង​ជម្នះ​អស់​រាល់​បញ្ហា ដ្បិត​បើ​ថ្មីថ្មោង​ទើប​ស្គាល់​បរាជ័យ​មួយ​ទៀត​ហើយ​ក្រោម​ថ្វី​ជើង Girona ២-៤៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]