Saturday, June 21, 2025
[the_ad_group id="102"]

លន​ បញ្ញា​ បាន​ឡាន​ភ្លាម​មិន​ភ្លេចឡើយ​អរគុណ​ចំពោះ​អ្នក​គាំទ្រ​បោះឆ្នោត​ឲ្យ​ជាប់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បន្ទាប់​ពី​ឈ្នះ​បាន​ឡាន​យប់មិញ​ពី​ BOOSTRONG​ គឺ​មិន​ភ្លេច​ឡើយ​ចំពោះ​អ្នក​គាំទ្រ​ដែល​អាណិត​ស្រឡាញ់​ និង​បាន​បោះឆ្នោត​ឲ្យ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។​

លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​វិញ​គឺ​សប្បាយ​ចិត្ត​បំផុត​ហើយ​ដែល​ឈ្នះ​បាន​ឡាន​១គ្រឿង​កាល​ពី​យប់មិញ​ក្នុង​កម្មវិធី​ BOOSTRONG។​ រូប​គេ​សូម​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ​ដែល​អាណិត​ស្រឡាញ់​ ចូលចិត្ត​ និង​បាន​បោះឆ្នោត​ឲ្យ​ជាប់​យប់មិញ​នេះ និង​អរគុណដល់​ក្រុមហ៊ុន BOOSTRONG ដែល​បាន​ផ្ដល់ឱកាស​មួយ​នេះ។​

ជា​មួយ​នេះ​គ្នា​នេះ​ដែរ​ បញ្ញា​ ក៏​បាន​ថ្លែង​អំណរគុណ​ដល់​លោក​ ធន់​ សុភា​ ដែល​ជា​គ្រូ​បង្ហាត់​បង្រៀន​ឲ្យ​ខ្លួន​ឈាន​ដល់​ទទួល​ជោគជ័យ​ធំ​ដូច​នេះ។​ អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​សន្យា​ថា​នឹង​ខំ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​មិន​ឲ្យ​​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ និង​ចង់​បន្ត​ឲ្យ​យូរ​ជាង​នេះ​ក្នុង​វិស័យ​កីឡា​ប្រដាល់។​

រំលឹក​ដែរ​ថា​ លន​ បញ្ញា​ យប់​មិញ​នេះ​នៅ​ជុំ​ទី១​ ឈ្នះ​កីឡាករ​ថៃ​ បន្ទាប់​មក​ក៏​ជាប់​ការ​បោះឆ្នោត​គាំទ្រ​បន្ត​ទៀត​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ សុខហ៊ុច​ និង​បាន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី២​ ឈ្នះ​បាន​ឡាន​ ១គ្រឿង​ពី​សង្វៀន​ BTV​ ដែល​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ BOOSTRONG។​ រង្វាន់​ឡាន​យប់មិញ​នេះ​ជា​ឡាន​ទី៤​ ហើយ​ដែល​ក្រុមហ៊ុន​ BOOSTRONG​ បាន​ផ្ដល់​ជូន​កីឡាករ​គុន​ខ្មែរ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]