Sunday, June 22, 2025
[the_ad_group id="102"]

Bayern ត្រៀមចំណាយ២០លានអឺរ៉ូ សម្រាប់ការផ្ទេរ Varane ពី Man Utd

ក្លឹប Bayern Munich មានគម្រោងក្នុងការចរចាផ្ទេរខ្សែការពារ Raphael Varane ពីក្លឹប Manchester United ហើយមានឆន្ទៈក្នុងការចំណាយ២០លានអឺរ៉ូ សម្រាប់ថ្លៃដោះដូរនេះ។

Bayern មានគម្រោងក្នុងការពង្រឹងនៅតំណែងខ្សែការពារកណ្ដាល នាទីផ្សារខែមករា ហើយសម្លឹងឃើញ អតីតខ្សែការពារក្រុមជម្រើសជាតិបារាំង នេះបើយោងតាមសារព័ត៌មាន SPORT។

ក្លឹបអាល្លឺម៉ង់កន្លងមក ក៏បានចាប់អារម្មណ៍ខ្សែការពារ Ronald Araujo របស់ក្លឹប Barcelona ប៉ុន្ដែកីឡាករអ៊ុយរូហ្កាយ មិនមានបំណងចង់ចាកចេញពីក្លឹបកាតាឡូញ៉ា នាខែមករានោះទេ។

Varane ដែលបានឈ្នះជើងឯក Champions League ៤លើក ក្នុងរយៈពេល១០ឆ្នាំនៅ Real Madrid បានសម្រេចការផ្ទេរទៅ Man United នាខែសីហា ឆ្នាំ២០២១ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្លឹបបិសាចក្រហម នឹងផុតកំណត់នាដំណាច់រដូវកាលនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]