Friday, June 20, 2025
[the_ad_group id="102"]

Barcelona កំពុង​ព្យាម​ចរចា​យក Greenwood ដោយ​សន្យា​ផ្តល់​អាវ​លេខ ១០ ​ស្នង​ពី Messi ផង

មក​ទល់​សព្វថ្ងៃ​មិន​ទាន់​មាន​អ្នក​ប្រើប្រាស់​អាវ​លេខ ១០ នោះ​ទេ​នៅ​អ្នក​មាន​បុណ្យ Barcelona ហើយ​ឥឡូវ​ក្លឹប​ក៏​ស្រាប់​សម្លឹង​ឃើញ​គោលដៅ​វ័យ​ក្មេង ប្រុង​នឹង​នាំ​យក​មក​ចូលរួម ជាមួយ​ការ​សន្យា​ផ្តល់​ជូន​លេខ​អាវ​ពិសេស​នោះ គឺ​សម្រាប់ Mason Greenwood សមាជិក​ឈរ​ជើង​នៅ​ក្លឹប Getafe សព្វថ្ងៃ។

បើ​តាម​សារព័ត៌មាន​ចេញ​ពី​ប្រទេស​អង់គ្លេស​រាយការណ៍​មក​ថា កីឡាករ​វ័យ ២២ ឆ្នាំ ដែល​កំពុង​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ចេញ​ពី Man United មួយ​រយៈ​ក្រោយ មាន​ក្លឹប​ធំ​តូច​ចង់​បាន​ហូហែរ បន្ទាប់​ការ​ឡើង​ទម្រង់​ល្អ​ប្រសើរ​ឡើង​វិញ​លើ​ទីលាន​ប្រកួត នៅ​រដូវ​កាល​ថ្មី​នេះ។

ក្នុង​ចំណោម​នោះ គេ​រក​បាន ៥ គ្រាប់​និង Assist ៤ លើក​ផង​ដែរ​នៅ ១៥ ប្រកួត​សរុប។ ជា​លទ្ធផល​មាន​ក្លឹប​ធំៗ​តាំង​ពី Bayern Munich ក្លឹប​ធំ​តូច​នៅ​អង់គ្លេស អេស្ប៉ាញ ឥឡូវ​ឃើញ​ភាព​ភ្ញាក់ផ្អើល​ចេញ​ពី​សំណើ​ក្លឹប​ម្ចាស់ដី Camp Nou។

ត្រង់​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា ហ៊ាន​ផ្តល់​ឲ្យ​តម្លៃ​ខ្លួន Greenwood ដល់ ៤០ លាន​អឺរ៉ូ ជា​តួ​លេខ​ខ្ពស់​ជាង​គេ​បង្អស់​ហើយ ធៀប​នឹង​ហាងឆេង​កំពុង​មាន​សព្វថ្ងៃ​ត្រឹម​ល្បាក់ ២៥ លាន​ប៉ុណ្ណោះ។ អ្វី​ដែល​ពិសេស​គឺ​ការ​ផ្តល់​ជូន​លេខ​អាវ​ទំនេរ លេខ ១០ ដែល​មិន​ទាន់​មាន​អ្នក​ស្នង។ ឥឡូវ​យើង​រង់ចាំ​មើល តើ​ក្លឹប​អាណាព្យាបាល​ម្ចាស់ដី Old Trafford នឹង​គិតគូរ​បែប​ណា​ដែរ លើ​សំណើ​នេះ?

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]