Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid ចាប់ចិត្ត Mbappe ជា​លើក​ចុងក្រោយ តែ​សុំ​ផ្តាច់​មិន​ឲ្យ​ដើរ​គន្លង​ចាស់

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ ក្លឹប​យក្ស​នៅ​ទីក្រុង Madrid បាន​ដាក់​កូន​ចិត្ត​មក​ចាប់​អារម្មណ៍​លើ​កីឡាករ​បារាំង Kylian Mbappe ជា​ថ្មី ទន្ទឹម​នឹង​សុពលភាព​កុងត្រា​កីឡាករ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ២០២៤។ យ៉ាង​ណា​ពេល​នេះ មិន​ឲ្យ​ដូច​ពេល​មុន ពោល​សុំ​ដាក់​កំហិត​ឲ្យ​គោលដៅ​របស់​ខ្លួន គិតគូរ​មុន​ពាក់​កណ្តាល​ខែ​មករា​យូរ​បំផុត។

ក៏​ដោយសារ​ពេល​មុន Real Madrid ចាញ់​ PSG ម្តង​ហើយ ត្រង់​ចុះ​ឡើង Mbappe ទៅ​បន្ត​កុងត្រា​ថ្មី នាំ​ឲ្យ​ក្លឹប​អធិរាជ​ស រួម​ទាំង​អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ​ខាង​លើ។ បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ សារ​នេះ ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez សុំ​ដាក់​កំហិត​ជាក់លាក់​ទៅ​លើ​កីឡាករ។

ប្រសិន​ណា​កីឡាករ​មិន​ព្រម​សម្រេច​ចិត្ត ត្រឹម​ពាក់​កណ្តាល​ខែ​មករា​ទេ​នោះ Real ក៏​នឹង​ដក​ចិត្ត​ទៅ​វិញ ឥត​ត្រាំត្រែង​ខាត​ពេល​យូរ​ខែ​ទៅ​មុខ​ដែរ។ គួរ​បញ្ជាក់​ថា កីឡាករ​ខាង​លើ​អាច​ជ្រើសរើស​ការ​ចរចា​រវាង​ភាគី​ក្លឹប​ចង់​បាន​ដោយ​ឥត​ខុស​លក្ខខណ្ឌ​ជាមួយ PSG ចាប់​ពី​ខែ​មករា ជា​លក្ខណៈ Pre-Contract ត​ទៅ​ហើយ។

រំឭក​ឲ្យ​ដឹង មុន​នេះ​ម្ចាស់ដី Bernabeu ក៏​ទើប​តែ​ជោគជ័យ​ជាមួយ​សមិទ្ធផល​ចំណូល​ថ្មី Jude Bellingham ហើយ​ក៏​ត្រៀម​ទទួល​ជើង​ខ្ចី​ប្រេស៊ីល Endrick នៅ​រដូវ​កាល​ខាង​មុខ។ អ៊ីចឹង​ការ​សម្លឹង Mbappe មិន​បាន​ជា​អាទិភាព​ធំ​ដូច​មុន​ទៀត​នោះ​ទេ បើ​តាម​គិត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]