Sunday, June 22, 2025
[the_ad_group id="102"]

Onana ចង់​សុំ​ពន្យារ​ពេល​ការ​ត្រលប់​ទៅ​ជួយ​ជាតិ ខណៈ​ត្រូវ​មាន​ភារកិច្ច​ធំ​នៅ Man United

អ្នកចាំទី​ក្លឹប​បិសាច​ក្រហម Manchester United គឺ Andre Onana ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ស្នើ​សុំ​ពន្យារ​ពេល​ទៅ​កាន់​សមាគម​បាល់ទាត់​កាមេរ៉ូន ​ក្នុង​ការ​ត្រលប់​ទៅ​ជួយ​ជម្រើស​ជាតិ​នៅ​ពាន​រង្វាន់ African Nations Cup ត្រង់​គេ​ចង់​បន្ត​ជួយ​ក្លឹប​នៅ FA Cup នា​ប្រកួត​សំខាន់​ទល់ Wigan Athletic នៅ​ថ្ងៃ​ទី ០៨ មករា​មួយ​ទៀត​សិន។

អ្នកចាំទី​ខាង​លើ តាម​ថា​បន្ទាប់​ចប់​ភារកិច្ច​ទល់ Nottingham Forest គេ​ត្រូវ​វិល​ទៅ​ប្រទេស​កាមេរ៉ូន​ហើយ ដើម្បី​ជួបជុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ពាន​ប្រចាំ​ទ្វីប​អាហ្វ្រិក ខណៈ​កាលបរិច្ឆេទ​ប្រកួត​ត្រូវ​ចូល​មក​ដល់​ជុំ​ទី ១ វគ្គ​ចែក​ពូល នា​ថ្ងៃ​ទី ១៦ មករា ទល់​ហ្គីណេប៊ីសៅ។

បើ​តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ បុរស​វ័យ ២៧ ឆ្នាំ គិត​ថា​ប្រកួត​ទល់ Wigan នា​ថ្ងៃ​ទី ០៨ មករា វា​មិន​ទាន់​ជា​ហួស​ពេល​អ្វី​ជ្រុល​នោះ​ទេ សម្រាប់​ខ្លួន​ក្នុង​ការ​ត្រលប់​ទៅ​ជួយ​ជម្រើស​ជាតិ ណា​មួយ​ជំនួប​នៅ​ជុំ​ទី ៣ FA Cup វា​ក៏​រាប់​ជា​ប្រកួត​សំខាន់​មួយ​ដែរ។

បើ​សម្រេច​ក្លាយ​ដូច​ចិត្ត​នោះ កីឡាករ​នឹង​ត្រូវ​បន្ត​ជួយ Man United ដូច​កាលបរិច្ឆេទ​ខាង​លើ តែ​នឹង​ត្រូវ​អវត្តមាន​ពេញ​មួយ​ខែ​មករា​បន្ទាប់ ដូច​ជំនួប​ទល់ Tottenham ទល់ Wolves និង​អាច​ខកខាន​ការ​ប៉ះ West Ham នា​ឯ​ដើម​ខែ​កុម្ភៈ​ផង​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]