Sunday, June 22, 2025
[the_ad_group id="102"]

Silva បង្ហើបថា Pep ជាអ្នកធ្វើឲ្យខ្លួនចាប់ផ្តើមស្រលាញ់ចូលចិត្តលីគកំពូលអង់គ្លេស

ថ្មីៗនេះ ខ្សែការពារ Thiago Silva បានធ្វើការសារភាពគួរឲ្យភ្ញាក់ផ្អើលមួយថា តាមពិតទៅគេមិនដែលចូលចិត្តក្របខ័ណ្ឌ Premier League នោះឡើយ ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានផ្លាស់ប្តូរគំនិតរបស់ខ្លួន រហូតឈានដល់ការផ្ទេរមកចូលរួមជាមួយ Chelsea តែម្តង។

ជាក់ស្តែង វីរបុរសប្រេស៊ីលរូបនេះ បានសម្រេចផ្ទេរមកកាន់កីឡាដ្ឋាន Stamford Bridge ដោយគ្មានតម្លៃខ្លួន នៅក្នុងឆ្នាំ ២០២០ នៅពេលដែលគេបានផុតកុងត្រាជាមួយក្លិបយក្សបារាំង PSG ។

យ៉ាងណាមិញ មុនឈានដល់ការផ្ទេរមកកាន់ទឹកដីអង់គ្លេសនេះ Silva បានសារភាពថា គេមិនដែលចាប់អារម្មណ៍ជាមួយនឹងលីគកំពូលអង់គ្លេសនោះឡើយ រហូតដល់ពេលគ្រូបង្វឹករបស់ក្រុម Man City លោក Pep បានផ្លាស់ប្តូររបស់ខ្លួន ជាមួយនឹងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍។

លើសពីនេះ Silva បានប្រាប់ទៅកាន់ ESPN ថា ៖ ” ខ្ញុំមិនដែលនឹកស្មានថាខ្ញុំបានមកលេងនៅ PL នោះទេ។ និយាយត្រង់ទៅការលេងបាល់ទាត់របស់ពួកគេមិនគួរឲ្យចូលចិត្តនោះឡើយ។ ព្រោះខ្ញុំឃើញពួកគេលេងបាល់លើច្រើន” ។

គេបន្តទៀតថា ៖ ” ប៉ុន្តែអ្វីដែលបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំនោះ គឺ Pep Guardiola គាត់ដឹកនាំក្រុមដោយលេងបាល់ខ្លីច្រើន។ ព្រោះ​នេះ​ជា​ការលេងបាល់ទាត់​ដ៏​ស្រស់​ស្អាត​ និងគួរ​ឲ្យ​ចង់​មើលបំផុត ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]