នាយកផ្នែកកីឡារបស់ក្លិប Bayern Munich លោក Christoph Freund ថ្មីៗនេះ បានចេញមុខនិយាយដោយបើកចំហ អំពីចំណាប់អារម្មណ៍របស់ Real Madrid លើ Alphonso Davies ជឿជាក់ថាកីឡាកររូបនេះ ហាក់កំពុងមានភាពសុខស្រួលនៅក្នុងទីក្រុង Munich ជាង។
ជាការពិតណាស់ ឈ្មោះរបស់ Alphonso Davies បានស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លិប Real Madrid មួយរយៈមកហើយ ប៉ុន្តែ Bayern មានសុទិដ្ឋិនិយមថា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ស្របពេលនាយកផ្នែកកីឡារបស់ក្លិប ក៏បាននិយាយអំពីចេតនារបស់ខ្សែការពារសញ្ជាតិកាដាណារូបនេះ ជុំវិញអនាគតរបស់ខ្លួនផងដែរ។
មិនតែប៉ុណ្ណោះ លោក Christoph Freund បាននិយាយថា ៖“Davies ទៅ Real Madrid? គាត់មានកុងត្រាជាមួយយើងរហូតដល់ឆ្នាំ២០២៥។ ខ្ញុំជឿជាក់ថាគាត់ចូលចិត្តការលេងឱ្យ Bayern ហើយយើងក៏ចង់រក្សាគាត់ឱ្យដឹងបានយូរទៀតផងដែរ “។
ជម្រាបជូនផងដែរថា ក្លិប Real Madrid កំពុងស្វែងរកកីឡាករថ្មីម្នាក់ សម្រាប់តំណែងខ្សែការពារស្លាបឆ្វេង ហើយជឿថាគ្មាននរណាម្នាក់ស័ក្តិសមជាង Davies ទៀតនោះឡើយ ដូច្នេះពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចុះបញ្ចូលរូបគេឱ្យផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu៕