Monday, June 23, 2025
[the_ad_group id="102"]

Fernandes ជឿថា Ramos មានសមត្ថភាពស័ក្ដិសមលេងនៅ Premier League

ក្លឹប Paris Saint-Germain កំពុងពិចារណាជុំវិញអនាគតរបស់ខ្សែប្រយុទ្ធ Goncalo Ramos ដែលពុំទទួលបានឱកាសលេង ក្នុងក្រុមរបស់លោក Luis Enrique នោះទេ ខណៈដែលមិត្តរួមជាតិព័រទុយហ្កាល់ Bruno Fernandes បាននិយាយថា កីឡាកររូបនេះ អាចស័ក្ដិសមនឹងការលេងនៅ Premier League។

ក្លឹប PSG បានចំណាយទឹកប្រាក់៨០លានផោនដើម្បី នាំយក Ramos មកចូលរួមអំឡុងទីផ្សាររដូវក្ដៅឆ្នាំ២០២២ ពីក្លឹប Benfica ប៉ុន្ដែពេលនេះ ក្លឹបបារាំង មានគម្រោងលក់រូបគេចេញ។

Fernandes ដែលជាមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ បាននិយាយនៅក្នុងសម្ភាសន៍មួយថា Ramos អាចសម្របខ្លួនបានល្អក្នុងការលេងនៅ Premier League ដែលអាចជាការបើកផ្លូវឱ្យខ្សែប្រយុទ្ធរូបនេះ ផ្លាស់ទៅ Manchester United នាពេលអនាគត។

ថ្លែងក្នុងសម្ភាសន៍របស់ទូរទស្សន៍ Sport TV, ប្រធានក្រុមបិសាចក្រហមរូបនេះ និយាយថា៖ “ខ្ញុំគិតថា Goncalo មានលក្ខខណ្ឌគ្រប់យ៉ាង ដែលអាចលេងនៅ Premier League បាន។ គេលេងជាមួយនឹងកម្លាំងយ៉ាងខ្លាំង គេដាក់សម្ពាធគូប្រកួតបានល្អ ហើយធ្វើបានល្អនៅក្នុងតំបន់ប៉េណាល់ទី។ គេមានកម្លាំងខ្លាំង។ តាមពិតទៅ គេនៅវ័យក្មេង ហើយអាចរីកចម្រើនច្រើនជាងនេះ”។

“ប្រសិនបើគេប្រឹងប្រែងដូចអ្វីដែលគេបានធ្វើកន្លងមកនេះ ខ្ញុំជឿថា គេមានសក្ដានុពលដើម្បីក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូប។ គេខិតជិតដល់កម្រិតនេះហើយ ប៉ុន្ដែគេត្រូវការទៅលេងនៅលីគដែលមានការប្រកួតប្រជែង ដើម្បីអាចឈានដល់កម្រិតនោះ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]