Sunday, June 22, 2025
[the_ad_group id="102"]

R.Madrid ប្រាប់ Man Utd ថាពួកគេនឹងមិនលក់ Vinicius ក្រោមតម្លៃ ២១៥លានផោនឡើយ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេប្រាប់ថា​ Real Madrid នឹងមិនពិចារណាលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន កីឡាករ Vinicius Jr ក្រោមតម្លៃខ្លួន ២១៥លានផោននោះឡើយ។​

ជាក់ស្តែងកាលពីពេលថ្មីៗនេះ​ មានរបាយការណ៍ជាច្រើនបានរាយការណ៍មកថា អនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីល ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យ ជាមួយនឹងក្លិប Man Utd បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង​ ក្នុងការនាំយករូបគេមកកាន់ទឹកដី Old Trafford ។​

ទន្ទឹមនឹងនេះ​ វាត្រូវបានគេរាយការណ៍ទៀតថា ក្លិប Madrid ក៏ហាក់ដូចជាពិចារណាក្នុងការលក់ Vinicius ចេញផងដែរ​ ដើម្បីបង្ក្រប់លុយក្នុងការនាំយកខ្សែប្រយុទ្ធ Kylian Mbappe មកបំពេញតំណែងនេះវិញ។

ប្រភពពី​ Defensa Central បានរាយការណ៍ថា ក្លិប Man Utd កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការផ្តល់ជូនសំណើទឹកប្រាក់ចំនួន ១៣០លានផោន សម្រាប់ Vinicius ប៉ុន្តែបើតាម EPSN ថ្មីៗនេះ​ បានអះអាងថាក្លិប Madrid នឹងមិនលក់តារាឆ្នើមរបស់ខ្លួនដាច់ខាត ប្រសិនបើពួកគេទទួលបានសំណើតិចជាង ២១៥លានផោននោះ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]