Saturday, June 21, 2025
[the_ad_group id="102"]

De Ligt កំពុងចង់ចេញពី Bayern ខណៈ Man Utd សម្លឹងមើលមិនដាក់ភ្នែក

ក្លឹប Manchester United ត្រូវបានរាយការណ៍ថា កំពុងសម្លឹងមើលឱកាសនាទីផ្សាររដូវក្ដៅខាងមុខ ក្នុងការផ្ទេរចូលខ្សែការពារMatthijs de Ligt របស់ក្លឹប Bayern Munich។

កីឡាករជម្រើសជាតិហូឡង់រូបនេះ បានចូលរួមក្លឹបយក្សអាល្លឺម៉ង់ អំឡុងទីផ្សារដូវក្ដៅឆ្នាំ២០២២ ពីក្លឹប Juventus ប៉ុន្ដែគេអាចនឹងសម្រេចចិត្តចាកចេញពីទឹកដី Allianz Arena ពេលរួមរស់នៅទីនោះ២ឆ្នាំប៉ុណ្ណោះ ក្រោយមិនស្ថិតនៅក្នុងជម្រើសដំបូងក្នុងក្រុមដឹកនាំដោយអ្នកចាត់ការ Thomas Tuchel។

កីឡាករចំណូលថ្មី Kim Min-jae និងកីឡាករបារាំង Dayot Upamecano បានក្លាយជាជម្រើសគោលសម្រាប់អ្នកចាត់ការ Thomas Tuchel ក្នុងរដូវកាលនេះ។

ហើយយោងតាមប្រភពពី Sky Germany បានឱ្យដឹងថា ក្លឹបបិសាចក្រហម កំពុងតាមដានស្ថានភាពរបស់ De Ligt យ៉ាងយកចិត្តទុកដាក់ ដោយពួកគេមានបំណងក្នុងការនាំយកកីឡាកររូបនេះទៅពង្រឹងតំបន់ការពារ។

មានការលើកឡើងថា De Ligt ទំនងជាចែកផ្លូវគ្នាជាមួយ Bayern ប្រសិនទទួលបានសំណើដ៏សមរម្យណាមួយសម្រាប់កីឡាករវ័យ២៤ឆ្នាំ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]