Barcelona មានក្ដីរំពឹងខ្ពស់ ក្នុងការដាក់សំណើនាំយកកីឡាកវ័យ១៧ឆ្នាំ Lucas Bergvall ប៉ុន្ដែពួកគេអាចនឹងប្រឈមឧបសគ្គមួយចំនួន ក្នុងការប្រកួតប្រជែងជាមួយក្លឹបអឺរ៉ុបផ្សេងទៀត ដូចជា Manchester United ជាដើម។
អ្នកសារព័ត៌មាន Matteo Moretto បានទម្លាយឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ បានពិភាក្សាដោយផ្ទាល់ជាមួយ Bergvall ហើយប្រសិនបើការចរចាផ្ទេរពីក្លឹប Djurgårdens សម្រេចបាននោះ គេអាចក្លាយជាកីឡាកររបស់ Barca។
មានបញ្ហាស្មុគស្មាញដែលក្លឹបមានមូលដ្ឋាននៅកាតាឡូញ៉ាប្រឈម ដោយសារតែក្លឹប Eintracht Frankfurt ហ៊ានផ្ដល់សំណើទឹកប្រាក់ខ្ពស់ជាងគេពោលគឺ១០លានអឺរ៉ូ។
យ៉ាងណាក្ដី ក៏មានក្លឹបផ្សេងទៀត ត្រៀមបង្កើនតម្លៃនៃការដេញថ្លៃ ខ្សែបម្រើវ័យក្មេងជនជាតិស៊ុយអែត រួមមាន Juventus, Bayern Munich និងជាពិសេស Man United៕