បើតាមអ្នកវិភាគលើទីផ្សារដោះដូរលោក Matteo Moretto បានបង្ហាញអំពីស្ថានភាពក្លឹបអ៊ីតាលី AC Milan និងក្លឹបបារាំង Paris Saint-Germain ដែលនឹងមានការជជែកនៅពេលដ៏ខ្លីខាងមុខ ជុំវិញអនាគតអាចចាកចេញរបស់កីឡាករព័រទុយហ្គាល់ លេងតំណែងប្រយុទ្ធប្រអប់គឺ Rafael Leao។
ប្រភពបានឲ្យដឹងថា ខាងក្លឹបបារាំង ពិតជាមានចិត្តចង់បាន Leao មកចូលរួម តែយ៉ាងណាកីឡាករហាក់មិនទាន់ឆ្លើយតបបែបម៉េចទេ ត្រង់កំពុងរីករាយចិត្តដូចមុននៅក្លឹបមានមូលដ្ឋានក្នុងទីក្រុង Milan។ ផែនការណ៍នេះ ភាគីក្លឹបចង់បាន ដាក់ល្បឿនសម្រេចឲ្យកើតឡើងយូរបំផុតត្រឹមរដូវក្តៅ ឆ្នាំ ២០២៤ នេះហើយ។
យ៉ាងណាជាការឆ្លើយតបពីក្លឹបយក្សអ៊ីតាលី ជាក្លឹបមេ ក៏មិនទៅឃាត់ឃាំងអីដែរ តែសុំឲ្យខាង PSG អនុវត្តតាមកិច្ចព្រមព្រៀងតម្លៃផ្តាច់កុងត្រាគឺ ១៧៥ លានអឺរ៉ូ ដែលត្រូវទូទាត់ពេញថ្លៃ នោះ Milan ក៏មិនអាចប្រកែកក្នុងការផ្តល់ជូន Leao ទៅកាន់ទឹកដីប៉ារីស។
គួរឲ្យដឹងថា តារាឆ្នើមវ័យក្មេងព័រទុយហ្គាល់ជាប់កុងត្រាជាមួយ PSG ដល់ចុងខែមិថុនា ឆ្នាំ ២០២៨ ហើយស្ថិតិរបស់បុរសវ័យ ២៤ ឆ្នាំរដូវកាលនេះ គេឈរជើងសរុប ២៦ ប្រកួត ក៏អាចរកបាន ៦ គ្រាប់និង Assist ៦ លើកផងដែរ៕