Sunday, June 22, 2025
[the_ad_group id="102"]

តារាឆ្នើម Bayern ម្នាក់ ទទូចចង់ឃើញ Klopp មកដឹកនាំក្រុមរបស់ខ្លួន នៅរដូវកាលក្រោយ

តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Manuel Neuer ថ្មីៗនេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើគ្រូបង្វឹកលោក Jurgen Klopp ក្នុងការផ្ទេរមកកាន់ក្លិបរបស់ខ្លួន បន្ទាប់កិច្ចព្រមព្រៀងរបស់លោកជាមួយ Liverpool នឹងត្រូវផុតកំណត់។

ជាក់ស្តែងបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ បានធ្វើការប្រកាសកាលពីសប្តាហ៍មុនហើយថាលោក នឹងចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះ​​ បន្ទាប់ពីបានដឹកនាំក្លិបអង់គ្លេសទទួលបានភាពជោគជ័យក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

គួរឲ្យដឹងថា Klopp បានចាប់ផ្តើមអាជីពរបស់ខ្លួនជាលើកដំបូងជាមួយក្លិបអាល្លឺម៉ង់​​ Mainz មុនពេលទៅចូលរួមជាមួយក្រុមគូប្រជែងរួមលីគរបស់ Beyern Munich គឺក្លិប Dortmund ។

ហើយយ៉ាងណាមិញបើទោះបីជាមានប្រវត្តិប្រជែងគ្នាខ្លាំងរវាងក្លិបយក្សរបស់អាល្លឺម៉ង់ទាំងពីរអំឡុងពេលលោក Klopp នៅដឹកនាំក៏ដោយ ប៉ុន្តែអ្នកចាំទីជើងចាស់របស់ Bayern គឺកីឡាករ Neuer ថ្មីៗនេះ បានសារភាពថាខ្លួននឹងស្វាគមន៍លោក Klopp ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Bayern ជានិច្ច។

មិនតែប៉ុណ្ណោះ Neuer បាននិយាយថា ៖ “ខ្ញុំគិតថាវានឹងអាស្រ័យលើគាត់ (Klopp)” ។ ហើយខ្ញុំក៏មិនគិតថា FC Bayern នឹងមិនប្រឆាំងដូចគ្នា ពីព្រោះគាត់ជាគ្រូបង្វឹកដ៏ល្បី ល្អម្នាក់ មានបទពិសោធ និងបច្ចេកទេសដ៏ប៉ិនប្រសប់ ហើយគាត់ទទួលបានការគោរពយ៉ាងខ្លាំងពីកីឡាករបាល់ទាត់ និងអត្តពលិកទាំងអស់ ។ ខ្ញុំគិតថាគាត់ជាបេក្ខជនដ៏មានសក្តានុពលដែលអាចធ្វើការឱ្យ Bayern បាន នៅចំណុចណាមួយ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]