Sunday, June 22, 2025
[the_ad_group id="102"]

Toni Kroos ចង់​ចូល​និវត្ត​ក៏​អត់​ទាន់​បាន​ដែរ នេះ Real Madrid ឃាត់​ឲ្យ​នៅ​បន្ត​ទៀត​ហើយ

ដ្បិត​បើ​មាន​ដំណឹង​ថា​កីឡាករ​អាល្លឺម៉ង់​ហាក់​ត្រៀម​លក្ខណៈ​ក្នុង​ការ​ប្រកាស​ចូល​និវត្ត​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ តែ​ឥឡូវ​ល្ហិចល្ហៀង​ពី​ភាគី​ក្លឹប​មេ Real Madrid កំពុង​ព្យាយាម​អូស​ទាញ​ចិត្ត​ឲ្យ Toni Kroos ត​កុងត្រា​ថ្មី​ពី​លើ​សុពលភាព​សេសសល់​មួយ​ឆ្នាំ​ទៀត ពោល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។

នេះ​បុរស​វ័យ ៣៤ ឆ្នាំ គេ​នៅ​តែ​បន្ត​រាប់​ជា​ចំណែក​ឥត​ខ្វះ​បាន ជាមួយ Fede Valverde នៅ​តំបន់​ស្នូល ហើយ​បើ​ទោះ​បី​ជួប​របួស​បន្តិចបន្តួច​ក៏​គេ​នៅ​អាច​រក្សា​ទម្រង់​លេង​ដ៏​ល្អ​ដូច​ដើម។ បើ​តាម​របាយការណ៍​ពី Cadena SER ចុះ​ផ្សាយ Kroos ​កំពុង​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត តែ​ជឿ​លើ​ចម្លើយ​វិជ្ជមាន​ច្រើន​ជាង​ការ​ចាកចេញ។

ស្រប​ពេល​ដែល​ដៃ​គូ​របស់​គេ គឺ Luka Modric មិន​សូវ​មាន​ពេលវេលា​សកម្ម​លើ​ទីលាន រី​ឯ​កត្តា​អាយុ​ក៏​ហៀរ​ដល់​វ័យ ៣៨ ឆ្នាំ ដូច្នេះ​មិន​ធានា​អាច​ទទួល​បាន​កុងត្រា​ថ្មី ដូច​ជា​មិត្ត​រួម​ក្រុម​កាន់​ឆ្នាំ​ខាង​លើ​ឡើយ។ ពោល​បុរស​សញ្ជាតិ​ក្រូអាត អាច​ជា​អ្នក​បន្ទាប់​ពី Casemiro ដែល​ដក​ខ្លួន​ពី​អធិរាជ​ស​ពេល​ខាង​មុខ។

រំឭក​ឲ្យ​ដឹង ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Carlo Ancelotti សម្រាប់ Kroos សរុប​ការ​បង្ហាញ​ខ្លួន ២៩ ប្រកួត ក៏​រក​បាន ១ គ្រាប់​និង Assist ៧ លើក នៅ​ចំនួន​នាទី​ឈរ​ជើង​សរុប ១ ៨៨៤ នាទី។ ប្រកួត​បន្ទាប់​របស់​ស្តេច​ស គឺ​កំណត់​ប៉ះ​ម្ចាស់ផ្ទះ​ Getafe វេលា​ម៉ោង ០៣:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សុក្រ​ទី ០២ ​កុម្ភៈ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]