សមាសភាពកីឡាករនៅក្នុងក្រុម Manchester United កាលពីឆ្នាំមុន មានតម្លៃសរុបខ្ពស់បំផុត នៅក្នុងបាល់ទាត់ នេះបើយោងតាមរបាយការណ៍ពី UEFA។
ក្រុមកីឡាកររបស់ Man United នារដូវកាល ២០២២-២៣ មានតម្លៃផ្ទេរសរុប១.៤២ពាន់លានអឺរ៉ូ(១.២១ពាន់លានផោន។ សមាជិករបស់ Man United រួមមាន Antony(៨២លានផោន), Harry Maguire(៨០លានផោន), Jadon Sancho(៧៣លានផោន) និង Casemiro(៧០លានផោន) រួមជាមួយកីឡាករឆ្នើមៗផ្សេងៗទៀត។
តម្លៃសរុបរបស់ Man Utd, មិនបានរាប់បញ្ចូល ខ្សែប្រយុទ្ធតម្លៃ ៧២លានផោន Rasmus Hojlund, ខ្សែបម្រើតម្លៃ៥៥លានផោន Mason Mount ឬអ្នកចាំទីថ្លៃ ៤៧លានផោន Andre Onana ទេ ដោយសារពួកគេបានចូលរួមក្រុមបិសាចក្រហម ក្នុងទីផ្សាររដូវក្ដៅ។
ដោយឡែកគូប្រជែងរួមលីគ Manchester City, Chelsea រួមទាំងក្លឹបយក្សអេស្ប៉ាញ Real Madrid ក៏មានសមាជិកក្រុមសរុបតម្លៃខ្ពស់ផងដែរ សម្រាប់ឆ្នាំ២០២៣ ពោលគឺ ១ពាន់លានផោន៕