តារាឆ្នើម Robert Lewandowski ត្រូវបានសួរពាក់ព័ន្ធនឹង អតីតអ្នកចាត់ការ Bayern Munich លោក Hansi Flick ដែលអាចនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Barcelona ពេលលោក Xavi Hernandez ចាកចេញពីតំណែង។
លោក Xavi បានប្រកាសថា នឹងមិនបន្ដដឹកនាំនៅទឹកដី Camp Nou ទៀតនោះទេ ពេលដែលរដូវកាល ២០២៣-២៤ ត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមរបស់លោក ពុំទទួលបានលទ្ធផលល្អ ក្នុងមួយរយៈចុងក្រោយនេះ។
Lewandowski មិនចង់លើកឡើងពាក់ព័ន្ធនឹងលោក Flick ដែលធ្លាប់បង្វឹករូបគេកាលនៅ Bayern Munich ហើយអ្នកចាត់ការរូបនេះ មានការភ្ជាប់ បេក្ខភាពដឹកនាំនៅ Barcelona នារដូវកាលក្រោយ។
ជាការគោរពដល់អ្នកចាត់ការបច្ចុប្បន្នលោក Xavi ខ្សែប្រយុទ្ធប៉ូឡូញបាននិយាយដោយខ្លីថា៖ “តើនរណាជាគ្រូបង្វឹកនាពេលនេះ? Xavi មែនទេ? មែនហើយ អ៊ីចឹងមែនហើយ។ លោក Flick ជាមនុស្សដ៏ល្អម្នាក់៕