Sunday, June 22, 2025
[the_ad_group id="102"]

Man United​ នាំមុខក្នុងចំណោមក្លឹបដែលមានតម្លៃកីឡាករសរុបខ្ពស់ជាងគេ

សមាសភាពកីឡាករនៅក្នុងក្រុម Manchester United កាលពីឆ្នាំមុន មានតម្លៃសរុបខ្ពស់បំផុត នៅក្នុងបាល់ទាត់ នេះបើយោងតាមរបាយការណ៍ពី UEFA។

ក្រុមកីឡាកររបស់ Man United នារដូវកាល ២០២២-២៣ មានតម្លៃផ្ទេរសរុប១.៤២ពាន់លានអឺរ៉ូ(១.២១ពាន់លានផោន។ សមាជិករបស់ Man United រួមមាន Antony(៨២លានផោន), Harry Maguire(៨០លានផោន), Jadon Sancho(៧៣លានផោន) និង Casemiro(៧០លានផោន) រួមជាមួយកីឡាករឆ្នើមៗផ្សេងៗទៀត។

តម្លៃសរុបរបស់ Man Utd, មិនបានរាប់បញ្ចូល ខ្សែប្រយុទ្ធតម្លៃ ៧២លានផោន Rasmus Hojlund, ខ្សែបម្រើតម្លៃ៥៥លានផោន Mason Mount​ ឬអ្នកចាំទីថ្លៃ ៤៧លានផោន Andre Onana​ ទេ ដោយសារពួកគេបានចូលរួមក្រុមបិសាចក្រហម ក្នុងទីផ្សាររដូវក្ដៅ។

ដោយឡែកគូប្រជែងរួមលីគ Manchester City, Chelsea រួមទាំងក្លឹបយក្សអេស្ប៉ាញ Real Madrid ក៏មានសមាជិកក្រុមសរុបតម្លៃខ្ពស់ផងដែរ សម្រាប់ឆ្នាំ២០២៣ ពោលគឺ ១ពាន់លានផោន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]