ក្លឹប Real Madrid មានគម្រោងក្នុងការនាំយក នាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain លោក Luis Campos បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Kylian Mbappe។
យោងតាមប្រភពពី Foot Mercato បានឱ្យដឹងថា តំណែងរបស់លោក Campos នៅ PSG ស្ថិតនៅក្នុងភាពស្រពេចស្រពិល បន្ទាប់ពី Mbappe បង្ហាញពីបំណងចង់ចាកចេញ ដែលនាំឱ្យថ្នាក់ដឹកនាំរបស់ក្លឹប មានការខឹងសម្បារ។
មានការរិះគន់យ៉ាងច្រើន ចំពោះការសម្រេចចិត្តរបស់លោក Capos នាំចូលកីឡាករដែលមានតម្លៃខ្ពស់រួមមាន Randal Kolo Muani និង Goncalo Ramos អំឡុងទីផ្សាររដូវក្ដៅ ក្នុងរង្វង់ជាទឹកប្រាក់ប្រមាណ ១៧០លានអឺរ៉ូ។
ទោះយ៉ាងណាក្ដី ក្លឹបយក្សអេស្ប៉ាញ Real Madrid មានការចាប់អារម្មណ៍ ប្រធានផ្នែកកីឡាករជនជាតិព័រទុយហ្កាល់ ដែលធ្លាប់មានការភ្ជាប់ជាមួយពួកគេ កាលពីឆ្នាំ២០២២។
ប្រសិនបើលោក Campos ចាកចេញពីទីក្រុងប៉ារីស នោះអាចជាបញ្ហាដ៏ធំមួយទៀតដែល PSG ប្រឈម ក្រៅតែពីការបាត់បង់តារាឆ្នើម Mbappe៕