Sunday, June 22, 2025
[the_ad_group id="102"]

Rashford ក្លាយជាគោលដៅថ្មីរបស់ PSG ដើម្បីយកមកជំនួសតំណែងរបស់ Mbappe

ក្លិបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា បានកំណតគោលដៅទៅលើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford ថាជាបេក្ខភាពដ៏សំខាន់ ក្នុងការយកមកជំនួសតំណែងរបស់ Kylian Mbappe នៅរដូវក្តៅខាងមុខ។

ជាក់ស្តែង Mbappe បានប្រាប់ទៅកាន់ក្លិប PSG ត្រង់ៗកាលពីសប្តាហ៍មុនថា គេនឹងចាកចេញពីក្លិប នៅពេលទីផ្សារដោះដូរបើកឡើងវិញ នារដូវក្តៅខាងមុខនេះ ខណ:មានរបាយការណ៍ធំៗជាច្រើន បានរាយការណ៍ថាគេ នឹងត្រូវផ្ទេរទៅកាន់ក្លិប Real Madrid ជំនួសវិញ។

ជុំវិញស្ថានភាពនេះហើយ ទើបធ្វើឲ្យ PSG ឥឡូវនេះ ហាក់ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលទៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ ខណ:ទាំង afael Leao របស់ AC Milan និង Victor Osimhen របស់ Napoli សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីបេក្ខភាព។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Sun បានរាយការណ៍ថា ក្រុមម្ចាស់ជើងឯកបារាំង ឥឡូវនេះ កំពុងសម្លឹងឃើញ Rashford ជាគោលដៅកំពូលរបស់ខ្លួន ខណ:ពេលដែលក្លិបយក្សបារាំងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជតិអង់គ្លេសជាយូរមកហើយ។

ជម្រាបជូនផងដែរថា Rashford បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្រុមបិសាចក្រហមកាលពីរដូវក្តៅមុន ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ឆ្នាំ ហាក់មានបញ្ហាក្រៅទីលានមួយចំនួនជាមួយក្លិបផងដែរ នៅរដូវកាលនេះ ដូច្នេះហើយវាអាចជាឱកាសធំមួយ សម្រាប់ក្លិប PSG ក្នុងការទាក់ទាញគេឲ្យផ្ទេរមកកាន់ទឹកដីបារាំង នៅរដូវកាលក្រោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]