Monday, June 23, 2025
[the_ad_group id="102"]

ម្តាយ​បង្កើត Mbappe កំពុង​សកម្ម​នឹង​រក​ផ្ទះ​ថ្មី​ដែល​មាន​សុវត្ថិភាព​សម្រាប់​កូន​ប្រុស​នៅ Madrid

ជា​ម្តាយ​បង្កើត​ផង ក៏​ជា​ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​បារាំង​ Kylian Mbappe គឺ​អ្នក​ស្រី Fayza Lamari បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អេស្ប៉ាញ ក្នុង​គោលដៅ​ស្វែងរក​ផ្ទះ​ថ្មី លើ​ទីតាំង​សមរម្យ​និង​សុវត្ថិភាព ​ត្រៀម​សម្រាប់​ការ​ផ្ទេរ​របស់​កូន​ប្រុស​មក​កាន់​ Real Madrid ពេល​ខាង​មុខ។

នេះ​តាម​សារព័ត៌មាន Relevo ចុះ​ផ្សាយ វា​ជា​បញ្ហា​ធំ​មួយ​សម្រាប់​អ្នក​ស្រី​ដែល​ជា​ម្តាយ ព្រោះ​ត្រង់​ថា ការ​ចង់​បាន​ភូមិគ្រឹះ​ដ៏​ធំ​សក្តិសម​នឹង​ការ​រស់នៅ​របស់​កីឡាករ​បាល់ទាត់​កំពូល​ពិត​ជា​ពិបាក​រក មួយ​ផ្សេង​ទៀត​បារម្ភ​រឿង​សុវត្ថិភាព ដែល​ទាមទារ​ការ​ពិនិត្យ​ល្អិតល្អន់​ខ្លាំង​ណាស់ ព្រោះ​កន្លង​មក​ធ្លាប់​កើត​មាន​ករណី គាស់ ករណី​ប្លន់​ច្រើន​លើក​ហើយ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ថា​ទីតាំង​ណា​មួយ​ទេ តែ​គោលដៅ​ប្រាកដ​ជា​សម្លឹង​រក​ផ្ទះ​នៅ​ក្បែរ​កីឡដ្ឋាន Santiago Bernabeu នោះ​ឯង។ ចំពោះ​កីឡាករ​វ័យ ២៥ ឆ្នាំ គេ​ក៏​នឹង​មក​រស់នៅ​ទី​នោះ ជាមួយ​ក្រុម​គ្រួសារ​បើ​តាម​ដឹង ដ្បិត​សព្វថ្ងៃ​មិន​ទាន់​មាន​ទំនាក់ទំនង​ស្នេហា​ច្បាស់ការ​ជាមួយ​នរណា​នៅ​ឡើយ។

គួរ​ឲ្យ​ដឹង​ថា អតីត​យុវជន AS Monaco បាន​ស្ពាយ​តួ​លេខ​ Top Scorer ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប PSG មក​ជាមួយ ក៏​ដូច​ជា​នាម​ម្ចាស់​ជើង​ឯក World Cup សម័យ​កាល ២០១៨ តែ​ចន្លោះ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​គឺ UEFA Champions League ដែល​មិន​ទាន់​ស្គាល់​ជាតិ​ក្នុង​ការ​ឈ្នះ​សូម្បី​ម្តង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]