Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid ត្រៀមបន្ដកុងត្រាជូន កីឡាករចាស់វស្សាពីររូប

Real Madrid មានការភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតារាឆ្នើម Alphonso Davies និង Kylian Mbappe នារយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។

ក៏មានផងដែរដំណឹងសង្ស័យចំពោះអនាគតរបស់ខ្សែបម្រើ Luka Modric ស្របពេលមានការអះអាងថា កីឡាករក្រូអាតនឹងឈានដល់ការចាកចេញ។

យោងតាមប្រភពពីអ្នកសារព័ត៌មាន Matteo Moretto បានឱ្យដឹងថា ក្លឹបអធិរាជស មានបំណងចង់បន្ដកិច្ចសន្យាសម្រាប់ Nacho Fernandez និង Lucas Vazquez ម្នាក់មួយឆ្នាំបន្ថែមទៀត។

កាលពីថ្មីៗនេះ Vazquez បាននិយាយថា គេមិនដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន ប៉ុន្ដែក្លឹប Real Madrid មានគម្រោងរក្សាទុករូបគេ និងប្រធានក្រុម Nacho៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]