Sunday, June 22, 2025
[the_ad_group id="102"]

Pedri និង​ De Jong អាច​នឹង​អវត្តមាន​ពី​ប្រកួត​ឲ្យ​ Barca យ៉ាង​តិច​១ខែ​

ខ្សែ​បម្រើ​ Pedri និង​ Frankie De Jong អាច​នឹង​អវត្តមាន​ពី​ប្រកួត​ឲ្យ​ក្លឹប​ Barcelona យ៉ាង​តិច​១ខែ​ ក្រោយ​ពី​មាន​របួស​កាល​ពី​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។De Jong ត្រូវ​បាន​គេ​ដឹង​ថា​ មាន​របួស​ត្រង់​ឆ្អឹង​ និង​សាច់ដុំ​ត្រង់​ក​ជើង​នៅ​ខាង​ស្ដាំ​ រី​ឯ​ Pedri មាន​បញ្ហា​ត្រង់​សរសៃ​ពួរ​សាច់ដុំ​ជើង​ស្ដាំ​។

របួស​នេះ​កើត​ឡើង​ក្រោយ​ពី​ពួក​គេ​បាន​ចូល​រួម​លេង​ការ​ប្រកួត​រវាង​ Barcelona នឹង​ Atheletic Bilbao កាល​ពី​ម្សិលមិញ​នេះ​ ដែល​ពួក​គេ​ត្រូវ​បាន​ដូរ​ចេញ​ពី​ការ​ប្រកួត​ភ្លាមៗ​ផង​ដែរ​។យ៉ាង​ណា​ខាង​ក្លឹប​បាន​ប៉ាន​ស្មាន​ដឹង​មុន​រួច​ជា​ស្រេច​ផង​ដែរ​ថា​ Pedri និង​ De Jong អាច​នឹង​មាន​របួស​ក្នុង​រយៈពេល​យូរ​បែប​នេះ​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]