Sunday, June 22, 2025
[the_ad_group id="102"]

ទោះគេហ៊ានឲ្យដល់ ១០០លាន តែ Lewandowski បដិសេធមិនចង់បានឡើយ

កាលពីពេលថ្មីកន្លងទៅនេះ ប្រធានក្លិប លោក Joan Laporta បានទទួលស្គាល់នៅក្នុងបទសម្ភាសមួយថាក្លិប Barcelona បានច្រានចោលការផ្តល់ជូនដ៏ធំមួយសម្រាប់ Lamine Yamal ចំពេលកីឡាករនៅក្នុងក្រុមម្នាក់ទៀត ក៏បានធ្វើការបដិសេធសំណើធំស្រដៀងគ្នានេះផងដែរ។

ជាក់ស្តែង បើតាមការចុះផ្សាយពី Mundo Deportivo បានរាយការណ៍មកថា ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត ហ៊ានផ្តល់ជូនសំណើដល់ទៅ ១០០លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ឯណោះសម្រាប់រូបគេ។ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​រូប​សញ្ជាតិប៉ូឡូញរូបនេះ ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បដិសេធ​សំណើ​របស់​ពួក​គេនោះឡើយ។

គួរឲ្យដឹងទៀតផងដែរថា Lewandowski ដែលមានកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៥នោះ ហាក់នៅមានភាពសុខស្រួល ក្នុងការបន្តស្នាក់នៅក្លិប Barcelonaដោយគេមិនចង់ទទួលសំណើណាមួយពីប្រទេសរ៉ាប៊ីសាអូឌីតទេ ព្រោះគេគិតថា នៅតែអាចរក្សាកម្រិតលេងរបស់ខ្លួន ក្នុងក្របខ័ណ្ឌ La Liga បន្តទៀតបាន។

ដោយឡែក បើយោងតាមការចុះផ្សាយពី ‘Sport’ ឯណោះវិញ បានបង្ហាញថាក្រុមអារ៉ាប៊ីសាអូឌីត ក៏ចង់ចំណាយប្រាក់ដល់ Barca ប្រហែល ១០០លានអឺរ៉ូ ផងដែរសម្រាប់ការផ្ទេរយក Raphinha ខណ:ពេលដែលប្រេស៊ីលខ្លួនឯងផ្ទាល់ ក៏កំពុងពិចារណាទទួលយកការផ្តល់ជូននេះផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]