Sunday, June 22, 2025
[the_ad_group id="102"]

ភ្នាក់ងាររបស់ Roque កំពុងណែនាំ Barca ចុះហត្ថលេខាលើតារាឆ្នើមប្រេស៊ីលម្នាក់ចូលក្រុម

ទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធចំណូលថ្មី កីឡាករ Vitor Roque លោក Andre Cury កាលពីពេលថ្មីៗនេះ បានជំរុញឲ្យក្លិប Barcelona ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Estevao Willian ដែលត្រូវបានគេដាក់រហស្សនាមថាជា ‘Messinho’ ។

ជាក់ស្តែង លោក Cury បាននិយាយថា Barca គួរតែពិចារណាលើការចុះហត្ថលេខាលើកីឡាករវ័យ 16ឆ្នាំរូបនេះ ដោយសារតែគេអាចនឹងមកចាប់ដៃគូលេងបានយ៉ាងល្អជាមួយ Roque ក្នុងតំបន់ប្រយុទ្ធនៅទឹកដី Camp Nou ស្របពេលទីភ្នាក់ងាររូបនេះ ក៏បានដាក់ឈ្មោះ Willian ថាជា Neymar ទីពីរផងដែរ។

លើសពីនេះ លោកបាននិយាយទៀតថា ៖ “តាមគំនិតរបស់ខ្ញុំ Barcelona គួរតែពិចារណាលើការចុះហត្ថលេខាលើ Messinho ព្រោះគាត់នឹងផ្តល់ភាពរីករាយដល់ Barca ជាមួយ Vitor Roque ។ ខ្ញុំអាចដាក់ក្តីសង្ឃឹមជាច្រើនទៅលើ Messinho ព្រោះថាគាត់គឺជា Neymar ទីពីរ” ។

ជម្រាបជូនផងដែរថា Willian ដែលត្រូវបានគេស្គាល់ថា Messinho បច្ចុប្បន្នកំពុងលេងឱ្យក្រុមប្រេស៊ីល Palmeiras ដោយរូបគេបានបង្ហាញខ្លួន ៥លើករួចមកហើយផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]