Sunday, June 22, 2025
[the_ad_group id="102"]

ភ្នាក់ងាររបស់ Klopp ចេញមុខឆ្លើយតបរឿងការងារក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់

លោក Marc Kosicke ដែលជាទីភ្នាក់ងាររបស់លោក Jurgen Klopp បានចេញមុខច្រានចោលជុំវិញការរំពឹងទុកទាំងឡាយទាក់ទិនទៅនឹងការងារជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ។

ជាក់ស្តែងបច្ចុប្បន្នតំណែងអ្នកចាត់ការក្នុងក្រុមអាល្លឺម៉ង់ កំពុងទំនេរបន្ទាប់ពីលោក Hansi Flick ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីបានដឹកនាំក្រុមចាញ់ការប្រកួតមិត្តភាពជាមួយជប៉ុន ក្នុងលទ្ធផល ៤–១ កាលពីយប់ថ្ងៃសៅរ៍ ។

ជាមួយនឹងប្រទេសអាល្លឺម៉ង់ នឹងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ ដូច្នេះពួកគេចង់ស្វែងរកអ្នកមកជំនួសតំណែងរបស់លោក Flick ឱ្យបានឆាប់រហ័ស ជាពិសេសនៅពេលការប្រកួតអន្តរជាតិជាច្រើនទៀត ដែលនឹងធ្វើឡើងនៅខែតុលា និងវិច្ឆិកា។

ហើយយ៉ាងណាមិញ បើតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា លោក Klopp ត្រូវបានចាត់ទុកបេក្ខភាពកំពូលម្នាក់ ដើម្បីចូលមកកាន់តំណែងនេះ ខណ:កន្លងមកអ្នកចាត់ការក្រុម Liverpool ក៏ធ្លាប់បានបង្ហាញពីក្តីស្រមៃចង់ដឹកនាំអាល្លឺម៉ង់ផងដែរ។

ប៉ុន្តែថ្មីៗនេះ ភ្នាក់ងាររបស់លោក Klopp បានចេញមុខច្រានចោលចំពោះការរំពឹងទុកទាំងនេះ ដោយនិយាយទៅកាន់ Sportschau ថា ៖ “Jurgen មានកិច្ចសន្យារយៈពេលវែងជាមួយ LFC ហើយមិនមានពេលសម្រាប់តំណែងជាគ្រូបង្វឹកជម្រើសជាតិឡើយ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]