Sunday, June 22, 2025
[the_ad_group id="102"]

De Gea កំពុងក្លាយជាគោលដៅសម្រាប់ក្លិបធំមួយ នៅអេស្ប៉ាញ

អតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុម Real Betis របស់ក្របខ័ណ្ឌ La Liga ។

ជាក់ស្តែង កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានបញ្ចប់ពេលវេលារយ:ពេល ១២ ឆ្នាំរបស់ខ្លួន នៅទឹកដី Old Trafford កាលពីខែកក្កដាកន្លងទៅ​ នៅពេលដែលកុងត្រារបស់គេឈានដល់ពេលវេលាកំណត់ ។

យ៉ាងណាមិញ ក្រោយការចែកផ្លូវគ្នានេះ De Gea ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្លិប Bayern Munich , Real Madrid និង Inter Milan ផងដែរ កាលពីដើមទីផ្សាររដូវក្តៅនេះ មុនពេលក្លិបកំពូលៗទាំងនោះ បង្វែការចាប់អារម្មណ៍ទៅលើគោលដៅផ្សេងរៀងៗខ្លួនវិញ។

ប៉ុន្តែឥឡូវនេះ បើតាមការចុះផ្សាយពី Fichajes បានបង្ហាញថា ការវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ អាចជាស្ថិតនៅក្នុងចិត្តរបស់ De Gea ខណ:ពេលដែលក្លិប Real Betis កំពុងនាំមុខគេ ក្នុងការចុះហត្ថលេខាលើអ្នកចាំទីរូបនេះ។

ដោយឡែកក្រុម Valencia ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ប៉ុន្តែ Betis ត្រូវបានគេនិយាយថាកំពុងនាំមុខគេនាពេលបច្ចុប្បន្ន ហើយកំពុងរង់ចាំ De Gea ឆ្លើយតបទៅនឹងការផ្តល់ជូនកិច្ចសន្យាពីពួកគេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]