គ្រាប់បាល់តែមួយគ្រាប់គត់របស់ខ្សែបម្រើ Bruno Fernandes ជួយឱ្យ Manchester United ទទួលបាន៣ពិន្ទុ ក្នុងជ័យជម្នះ ១-០ លើ Burnley និងបានជួយបន្ថយសម្ពាធពីអ្នកចាត់ការ Erik ten Hag។
ខ្សែការពារ Jonny Evans ដែលបានត្រលប់មកចូលរួម Man Utd ជាថ្មីក្រោយចាកចេញអស់ពេល៩ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះនៃការប្រកួតនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកចាត់ការ Erik ten Hag បាននិយាយថា៖ “យើងពិតជារីករាយ ដែលមានកីឡាករដូចជា Jonny Evans នៅក្នុងក្រុម។ គេមកដោយការអត់ធ្មត់ គេមានលក្ខណៈសម្បត្តិ និងជំនាញ។ ទោះបីជានៅពេលដែលមានរឿងប្រឆាំងនឹងអ្នក អ្នកអាចងើបឡើងវិញបាន ហើយបន្ទាប់មកអ្នកមានស្មារតីនៅក្នុងក្រុមដែលអាចធ្វើវាបាន”។
“យើងចាំបាច់ក្នុងការចុះហត្ថលេខាយករូបគេ ព្រោះខ្ញុំគិតថា គេអាចរួមចំណែកទៅកាន់ក្រុម ហើយថ្ងៃនេះ អ្នកបានឃើញថាគេសំខាន់ប៉ុនណា”៕