Real Madrid នៅតែអាចរក្សាបានស្ថិរភាពនៅតំបន់ការពារកណ្ដាល នាខណៈនេះ បើទោះបីជាតារាឆ្នើម Eder Militao បានអវត្តមានពីទីលាន ដោយសារបញ្ហារបួសជង្គង់។ ក្រុមរបស់លោក Carlo Ancelotti នៅសល់ជម្រើសតែបីប៉ុណ្ណោះគឺ David Alaba, Antonio Rudiger និង Nacho Fernandez។
ហើយជម្រើសសម្រាប់ Real Madrid អាចកាន់តើខើចជាងនេះទៅទៀត ស្របពេលដែលអ្នកចាត់ការរបស់ Bayern Munich លោក Thomas Tuchel មានគម្រោងក្នុងការដាក់សំណើផ្ទេរខ្សែការពារអាល្លឺម៉ង់ Rudiger។
អតីតគ្រូបង្វឹករបស់ក្លិប Chelsea រូបនេះ យល់ឃើញថា ខ្សែការពារកណ្ដាលវ័យ៣០ឆ្នាំ ជាជម្រើសល្អឥតខ្ចោះសម្រាប់ប្រព័ន្ធលេងរបស់លោក ហើយដើម្បីជំនួសកន្លែងរបស់ Matthijs de Ligt ដែលចង់ចាកចេញពីក្លិប។
យោងតាមសេចក្ដីរាយការណ៍ពី Defensa Central បានឱ្យដឹងថា Bayern អាចនឹងចំណាយ៣០លានអឺរ៉ូ លើសំណើផ្ទេរ Rudiger ប៉ុន្ដែមិនប្រាកដថា ប្រធានក្លិបអធិរាជស Florentino Perez នឹងសម្រេចចិត្តឱ្យ Rudiger ចាកចេញឬយ៉ាងណានោះទេ៕