ទាំង Arsenal និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្តល់ជូនសំណើនាំយកខ្សែប្រយុទ្ធ Ousmane Dembele របស់ Paris Saint-Germain នៅទីផ្សារខែមករាខាងមុខ។
ជាក់ស្តែអ កីឡាករសញ្ជាតិបារាំងរូបនេះ បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពី PSG បានដាក់លក្ខខណ្ឌដោះលែងតម្លៃ ៥០លានអឺរ៉ូ នៅក្នុងកិច្ចសន្យារបស់គេជាមួយក្លឹប Barcelona ។
យ៉ាងណាមិញ បើទោះបីអតីតកីឡាករ Barcelona រូបនេះ បានចុះកុងត្រាជាមួយ PSG រហូតដល់រដូវក្តៅឆ្នាំ ២០២៨ ក៏ដោយ ប៉ុន្តែបើយោងតាមកាសែត The Mirror បានឱ្យដឹងថា PSG អាចយល់ព្រមឱ្យក្លិបនៅ Premier League ដាក់សំណើខ្ចីជើង ក្នុងអំឡុងទីផ្សារខែមករា ឆ្នាំក្រោយ។
របាយការណ៍ដដែលនេះ បានអះអាងទៀតថាទាំង Arsenal និង Tottenham ហាក់ទទួលបានដំណឹងអំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Dembele ក្នុងខែមករា រួចទៅហើយ ខណៈក្រុម West Ham United ក៏មានការយកចិត្តទុកដាក់ចំពោះស្ថានភាពនេះផងដែរ៕