Sunday, June 22, 2025
[the_ad_group id="102"]

គ្រូ Spurs រៀបរាប់​ក្លឹប​ខ្លួន​ស្រលាញ់​ពី​តូច ល្មម​អ្នក​គាំទ្រ​អន់ចិត្ត​តិចតួច​ដែរ

អ្នកចាត់ការ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ទម្លាយ​ដល់​ឈ្មោះ​ក្លឹប​ខ្លួន​ស្រលាញ់​គាំទ្រ​កាល​ពី​នៅ​ក្មេង ហើយ​នឹង​មិន​បាន​នាំ​ឲ្យ​អ្នក​គាំទ្រ​សព្វថ្ងៃ​រីករាយ​ចិត្ត​ជាមួយ​ទេ ដ្បិត​វា​ជា​ក្លឹប​គូ​ប្រជែង​ក្នុង​ក្របខ័ណ្ឌ Premier League ឯ​ណេះ។

លោក Ange Postecoglou ត្រៀម​នឹង​ដឹកនាំ​ក្លឹប​ក្នុង​ទីក្រុង​ឡុង ជួប​ក្លឹប​រួម​ទីក្រុង​តែ​មួយ​គឺ Arsenal នៅ​ប្រកួត​ជុំ​ទី ៦ ក្របខ័ណ្ឌ Premier League ខណៈ​សព្វថ្ងៃ​ស្មើ ១៣ ពិន្ទុ​រៀង​គ្នា ឈរ​លេខ ២ បណ្តោះអាសន្ន ពី​ក្រោម​ក្លឹប​កំពូល​តារាង Manchester City។

គ្រូ​វ័យ ៥៨ ឆ្នាំ​រៀបរាប់​កន្លង​ទៅ​យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ Liverpool ដ៏​ងប់ងុល​ម្នាក់​កាល​ពី​នោះ​ក្មេង កាល​នោះ​ខ្ញុំ​ស្រលាញ់​ណាស់ Bill Shankly ពេញចិត្ត​រឿងរ៉ាវ​ទាំង​មូល​របស់​ពួក​គេ ជា​ពិសេស​កាល​ Liverpool ជំនាន់​ឆ្នាំ​ទសវត្ស ៧០ ការ​លេង​របស់​ពួក​គេ​គឺ​មាន​ភាព​ខុស​ប្លែក​ពី​ឥឡូវ ទាំង​អស់​នេះ​ជា​ឥទ្ធិពល​ជះ​មក​ដល់​ខ្ញុំ”។

គួរ​ឲ្យ​ដឹង​ថា រដូវ​កាល​ថ្មី​នេះ ក្លឹប​ទាំង​ពីរ​ខាង​លើ​មិន​ទាន់​ប៉ះ​គ្នា​នៅ​ឡើយ ខណៈ​កាលវិភាគ​ជើង​ទី ១ ដែល Spurs ត្រូវ​ជួប Liverpool នឹង​កើត​ឡើង​នៅ​វេលា​ម៉ោង ០៩:០០ ​នាទី​យប់ ​ថ្ងៃ​ទី ១២ ​វិច្ឆិកា ហើយ​ជើង​ទី ២ នៅ​ថ្ងៃ​ទី ៤ ​កុម្ភៈ ឆ្នាំ​ក្រោយ​ឯ​ណោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]