Sunday, June 22, 2025
[the_ad_group id="102"]

Klopp បោះចោលឱកាសទៅដឹកនាំក្រុមអាល្លឺម៉ង់ មុនពេល Nagelsmann ត្រូវតែងតាំង

គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានបោះចោលឱកាស ក្នុងការទៅស្នងតំណែងរបស់លោក Hansi Flick នាមជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ មុនពេលលោក Julian Nagelsman ត្រូវបានតែងតាំង នៅសប្តាហ៍នេះ។

ជាក់ស្តែង សមាគមបាល់ទាត់អាឡឺម៉ង់ (DFB) បានប្រកាសកាលពីថ្ងៃសុក្រថា Nagelsmann នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីនៃក្រុមជម្រើសជាតិ ដោយគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រហូតដល់ឆ្នាំ ២០២៤ ។

ប៉ុន្តែបើតាមការចុះផ្សាយពី Telgraph បានបង្ហាញថា DFB បានងាកទៅរកអតីតគ្រូបង្វឹករបស់ក្រុម Bayern លោក Nagelsmann បន្ទាប់ពីលោក Klopp បានបដិសេធមិនទទួលយកការងារនេះនោះឡើយ ។​

បើតាមភ្នាក់ងាររបស់ Klopp លោក Marc Kosicke បានសង្កត់ធ្ងន់កាលពីដើមខែនេះថា អ្នកចាត់ការក្រុម Liverpool ចង់គោរពទៅលើកិច្ចសន្យារបស់គាត់ ជាមួយក្លិប ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]